ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស(ជិតក្រសួងផែនការ) នៅផ្លូវ៦០ម៉ែត្រ និងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងទទួលបានម៉ាស់ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃផ្តើមពីថ្ងៃទី២៤ដល់២៦ខែកុម្ភៈឆ្នាំ២០២០។ការចែកម៉ាស់មិនគិតថ្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យR&Fនេះធ្វើឡើងក្នុងគោលបំណងជួយទប់ស្កាត់ការឆ្លងជំងឺរលាកដង្ហើមថ្មី កូរ៉ូណា ឬ ខូវីដ១៩(COVID-19) ក៏ដូចជាការពារជំងឺផ្តាសាយ ការពារធូលីដី និងមេរោគផ្សេងៗ។
លោកហ័រងជីងលីងអ្នកគ្រប់គ្រងគម្រោងទូទៅរបស់R&FPropertiesបានមានប្រសាសន៍ថា៖ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺជំងឺកូរ៉ូណាថ្មី(COVID19)ក្រុមហ៊ុនR&បានចែកម៉ាស់ដោយមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ នេះជាការបង្ហាញពីកាតព្វកិច្ចគំរូនិងទង្វើសប្បុរសធម៌មួយ ដើម្បីចូលរួមជួយសង្គមកម្ពុជាដើម្បីធានានូវសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនខ្មែរនិងចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថាការពាក់ម៉ាស់គឺជាវិធីបង្ការដ៏មានប្រសិទ្ធភាពបំផុតក្នុងខណៈពេលនេះ។ម្យ៉ាងវិញទៀតក៏អាចជួយបង្ការការឆ្លងនៃជំងឺផ្ដាសាយនិងការចម្លងមេរោគផ្សេងៗបានផងដែរ។ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺរលាកសួតនេះបន្តរីករាលដាល ហើយស្ថានភាពកាន់តែ យ៉ាប់យ៉ឺនទៅៗទៀតនោះ ជាហេតុបណ្ដាលឱ្យម៉ាស់ដែលប្រើប្រាស់សម្រាប់ការពារបានក្លាយជា ធនធានដ៏ខ្វះខាតមួយ។
ក្រុមហ៊ុនអ&អេហ្វកម្ពុជាបានរៀបចំស្តង់សម្រាប់ធ្វើជាទីតាំងសម្រាប់ចែកម៉ាស់នៅតាមអគារផ្នែកលក់លើមហាវិថីព្រះមុនីវង្សអាគារផ្នែកលក់នៃបុរីអ&អេហ្វដែលស្ថិតនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែនហើយនិងនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ការចែកម៉ាស់ការពារនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបថា៖ នេះមិនមែនជាសកម្មភាពមនុស្សធម៌និងជួយសង្គមលើកទី១របស់ R & F ទេ ។កន្លងមក បានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនដូចជាចែកទឹកបរិសុទ្ធមិនគិតថ្លៃក្នុងពិធីបុណ្យអុំទូក ផ្តល់អំណោយជូនកុមារកំព្រានិងការសម្អាតបរិស្ថានជាដើម។ក្រុមហ៊ុនបានសន្យានឹងបន្តសកម្មភាពសង្គម និងសប្បុរសធម៌ឱ្យបានកាន់តែច្រើនថែមទៀត៕