អត្ថប្រយោជន៍១២យ៉ាងរៀបការហើយចុះសំបុត្រអាពាហ៍ពិពាហ៍

0
1562

តាំងពីសម័យបុរាណ និងមកដល់បច្ចុប្បន្នការរៀបចំមង្គលការកូនប្រុស-កូនស្រីដោយមានអាចារ្យ ភ្លេងខ្មែរ
ហែរជំនូន និងពិធីផ្សេងៗទៀតជាច្រើនក្នុងរយៈពេល១យប់២ថ្ងៃ ឬ២យប់៣ថ្ងៃ ដែលលោកមេបាបានរៀបចំឲ្យកូនចៅ គឺធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីដើមរៀងមក ប៉ុន្តែមិនមែនមានន័យថាក្លាយជាប្តីប្រពន្ធពិតប្រាកដនៅឡើយទេ។ ចង់ក្លាយជាប្តីប្រពន្ធស្របច្បាប់លុះត្រាតែអ្នកទាំងពីរបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍អនុលោមទៅតាមច្បាប់ក្រមរដ្ឋបវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយការចុះសំបុត្រនោះមានអត្ថប្រយោជន៍អ្វីដល់ប្តីប្រពន្ធគ្រប់រូប។


បើយោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់
សំបុត្រអាពាហ៍ពិពាហ៍គឺមានអត្ថប្រយោជន៍១២យ៉ាងដែលមានខាងក្រោម៖

១/ ជា​ប្ដី​ប្រពន្ធ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ​
២/ ទ្រព្យ​សម្បត្តិ​រួម​ក្រោយ​អាពាហ៍ពិពាហ៍​ ត្រូវ​ចែក​គ្នា​ស្នើ​ នៅ​ពេល​លែង​លះ
៣/ កាន់តែ​មាន​សុភមង្គល​ និង​ជឿ​ទុក​ចិត្ត​គ្នា​ ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​
៤/ ទទួល​មរតក​ស្រប​ច្បាប់​
៥/ ចុះ​សំបុត្រ​កំណើត​ ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន​
៦/ ធ្វើ​ប្លង់​ដី​/ផ្ទះ​
៧/ ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ
៨/ ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព​ (ការពារ​ប្រឆាំង​ការ​មាន​ប្ដីច្រើន​ ឬមាន​ប្រពន្ធ​ច្រើន​)
៩/ ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​រួម​របស់​ប្ដី​/ប្រពន្ធ
១០/ ទទួល​អាហារកិច្ច​ពេល​ឪពុក ម្ដាយ លែង​លះ​គ្នា​
១១/ គ្មាន​អំពើ​ហិង្សា​ចំពោះ​កូន
១២/ ការ​គាំទ្រ​ដល់​កូន ។​​​

ប្រភព៖ ជីវិត និងសង្គម
សម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here