គ.ជ.ប បង្ហាញដំណើរការ បោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ

0
293

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអញ្ជើញតំណាង គណបក្សនយោបាយ អ្នកសង្កេតការណ៍ ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាតិ និងអន្តរជាតិ ចូលរួមពិនិត្យមើល និងយកព័ត៌មាន ក្នុងការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសថា នឹងបង្ហាញអំពីដំណើរការបោះពុម្ភសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ទីតាំងរោងពុម្ភនោះ ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ អ្នកនាំពាក្យគ.ជ.ប នឹងមានវត្តមាននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងសំណួរផ្សេងៗ របស់អ្នកចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here