ឧបដ្ឋានសាលារួមជាមួយសមិទ្ធិផលជាច្រើនទៀតស្ថិតក្នុងវត្តចំការខ្សាច់ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់

0
346

(ភ្នំពេញ) ឧបដ្ឋានសាលា រួមជាមួយសមិទ្ធិផលថ្មីៗ ដែលស្ថិតក្នុងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានកសាងឡើងក្រោមការជួយឧបត្ថម្ភ ពីសំណាក់ឯកឧត្តម លី ឆេង តំណាងរាស្រ្ដមណ្ឌលភ្នំពេញនិងលោកជំទាវ ប៊ូ អ៊ា រួមនិងសប្បុរសជនជាច្រើនទៀតដោយបានចំណាយថវិកាជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិតីភាពសម្ដេចសេនាវិបុលភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឃួង ស្រេង គណៈអភិបាលសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ វត្តចំការខ្សាច់ជាវត្តដ៍ចំនាស់មួយក្នុងចំណោមវត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៥០៤ បើគិតមកដលបច្ចប្បន្ន មានអាយុកាលជាង៥រយឆ្នាំ ប៉ុន្ដែជាអកុសលនៅចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៩ វត្តដែលធ្លាប់លឺសម្លេងព្រះធម៌នឹងជាទីកន្លែងគោរពប្រតិបត្តិធម្មវិន័យនេះត្រូវបានក្លាយទៅជាទីតាំងសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល និងចលនារំដោះជាតិខ្មែរក្រហមដោយបានបំផ្លិចបំផ្លាញរាល់សមិទ្ធិផលនានានៅក្នុងវត្តនេះទាំងស្រុង។បន្ទាប់ពីប្រ ទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តចំការខ្សាច់ត្រូវបានកសាងឡើងវិញជាបន្ដបន្ទាប់និងបើកឲ្យប្រជាពលរដ្ឋចូលមកគោរពបូជាចាប់ពីឆ្នាំ១៩៨២រហូតមកដល់បច្ចុប្បន្ន។

ប្រសាសន៍សំណេះសំណាល សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា ការសម្ពោធឧបដ្ឋានសាលារួមជាមួយសមិទ្ធិផលនានា នៅក្នុងវត្តចំការខ្សាច់ពេលនេះគឺមិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីជំនឿន និងការគោរពប្រតិបត្តដ៏ជ្រាលជ្រៅ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាពនិងការជួយគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យពីបាតដៃទទេ ពិសេសវិស័យព្រះពុទ្ធសាសនា តាមរយៈការបរិច្ចាកទានដ៏សប្បុរស ដើម្បីកសាងសមិទ្ធិផលនានាទុកជាប្រយោជន៍ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយៗទាំងផ្នែកពុទ្ធិចក្រនិងផ្នែកអាណាចក្រផងដែរ។ឆ្លៀតក្នុងឳកាសនោះដែរ សម្តេចវិបុលសេនាភក្តី ក៍បានបញ្ជាក់ដែរថា នៅសល់៤៧ថ្ងៃទៀតទេដល់ថ្ងៃបោះឆ្នោត ដែលជាកាបោះឆ្នោតត្រឹមត្រូវ អនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលមានគណបក្សនយោបាយចំនួន២០ចូលរួម ដោយរាជរដ្ឋាភិបាលមានការប្តេជ្ញាថែរក្សាសន្តិសុខ ស្ថេរភាព ដើម្បីធានាការបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិភាព គ្មានអំពើហង្សា ដោយសេរី យុត្តិធម៌ ដែលទាំងអស់គ្នា អាចទទួលយកបាន។ជាងនោះទៅទៀតថ្មីៗនេះដែរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គបានប្រោសប្រទាន ព្រះរាជសារអំពាវនាវឲ្យជនរួមជាតិទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋស្រប តាមរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការជ្រើសរើសគណបក្សណាមួយដែលពេញចិត្ត មានសមត្ថភាព ថែរក្សាស្ថេរភាពនយោបាយ និងមានសមត្ថភាពបន្តជំរុញសាងប្រទេសជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here