ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់បុគ្គលឆ្នើមទី ៦៤ នៃកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ”

0
310

(សិង្ហបុរី)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់បុគ្គលឆ្នើមទី ៦៤ នៃកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សា និងដកបទពិសោធន៍ការងារជាមួយនឹងស្ថាប័នសំខាន់ៗ និងជាពិសេសបានជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ទទួលស្គាល់ជាបុគ្គលជោគជ័យទី ៦៤ ហើយត្រូវបានប្រគល់ពានទទួលស្គាល់ដោយលោកប្រធានកម្មវិធី អេឌី តែ (Eddie Teo) ។

កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបានអញ្ជើញបុគ្គលឆ្នើមៗមួយចំនួន ដើម្បីធ្វើទស្សនកិច្ចកម្រិតខ្ពស់នៅសាធារណរដ្ឋសិង្ហបុរី។ បុគ្គលដែលត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីនេះ ត្រូវបានជ្រើសរើសដោយផ្អែកលើកំណត់ត្រានៃស្នាដៃដែលបានធ្វើកន្លងមក និងមានសក្កានុពលលេចធ្លោ ​ក្នុងការចូលរួមអភិវឌ្ឍជាតិខ្លួន ក៏ដូចជាក្នុងទំនាក់ទនងទ្វេរភាគីជាមួយសាធារណរដ្ឋសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here