ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់ផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារនៅសហគមន៍អណ្តូង បើសិនជាបងប្អូនស្ម័គ្រចិត្តទទួលយក។ តែមិនបង្ខិតបង្ខំនោះទេ ហើយបើតាមប្រជាពលរដ្ឋពួកគាត់ពិតជាចង់បានផ្ទះនៅតំបន់នោះ ដោយពួកគាត់អះអាងថា នៅថ្ងៃចន្ទនេះពួកគាត់នឹងឯកភាពឡើងជិះរថយន្តក្រុង២គ្រឿងទៅផ្ទះនៅសហគមន៍ខាងលើ។ បានលើកឡើងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច១០០គ្រួសារ នៅសហគមន៍ស្មសាន្ត ដែលមានទីតាំងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ។
លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអគារសាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ។ លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បានរងនូវការបាក់ច្រាំង និងផ្ទះសម្បែង ដោយខ្វះលំនៅដ្ឋានរស់នៅ ប្រជាពលរដ្ឋទាំងនេះក៏បានមកស្នាក់នៅលើតំបន់ផ្នូរកប់សពនេះ និងមួយចំនួនទៅស្នាក់នៅលើអគារសាលប្រជុំឃុំរហូតមកដល់បច្ចុប្បន្ន៕