(ព្រៃវែង) ក្មេងស្រីមា្នក់បានស្លាប់ដោយសារទៅលង់ទឹករណ្តៅដីមួយកន្លែង កាលពីថ្ងៃសៅរ១១រោចខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក.ព ស ២៥៦២ត្រូវថ្ងៃទី០៩.ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៨,១២នាទី នៅចំណុចរណ្តៅគេកាប់យកដីលក់នៅខាងលិចភូមិចម្ងាយប្រហែល១០០មែត្រពីផ្លូវថ្នល់ស្ថិតនៅក្នុង ភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ។
តាមការអោយដឹងពិប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះឈ្មោះ ណៃ ចាន់រ៉ា ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្មេងរងគ្រោះរូបនេះរស់នៅជាមួយយាយ។
តាមប្រភពពីប្រជាពលរដ្ឋ ពីមូលហេតុក្មេងរងគ្រោះបានទៅលេងទឹករណ្តៅគេកាប់យកដីលក់ជាមួយក្មេងៗជាច្រើននាក់ទៀតតាំងពីមោង១៤,០០នាទីបន្ទាប់មកក្មេងៗទាំងនោះបានមកផ្ទះវិញអស់នៅសល់តែក្មេងរងគ្រោះនៅលេងម្នាកឯង ក្រោយមកយាយឈ្មោះ សៅ ឡូយ អាយុ៧៦ឆ្នាំ បានបាត់ចៅដើររកតែរកមិនឃើញ ហើយត្រូវបានក្មេងៗប្រាប់ថាក្មេងរងគ្រោះទៅលេងទឹកនៅខាងលិចភូមិលុះដល់ម៉ោងកើតហេតុខាងលើទើបបងប្អូនអ្នកភូមិរកឃើញក្មេងរងគ្រោះនៅកន្លែងរណ្តៅដីគេកាប់យកដីលក់ បានលួងទឹកស្លាប់បាត់បង់ជីវិទៅហើយ ៕