លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជានៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

0
309

(ស្វាយរៀង) លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជានៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍ដល់មូលដ្ឋាន ។

លោកជំទាវក៏បានផ្តាំផ្ញើរជូនដល់អង្គពិធីទាំងមូលត្រូវ៖

១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និង បាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅ ក្នុងមូលដ្ឋាន

២. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សស្ថេរភាពនយោបាយ ថែក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

៣. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូននៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here