ប្រជាលពរដ្ឋជាអ្នកចោលសំរាមបោះចូលប្រឡាយ លូ,នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ តើបន្ទោសអ្នកណា?

0
587

ភ្នំពេញ៖ តើអ្នកណាជាចោលសំរាមបោះចូលប្រឡាយ,នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ តើបន្ទោសអ្នកណា?
កន្លងគេតែងឃើញប្រជាពលរដ្ឋរស់នៅជិតៗប្រឡាយ និងលូ បានបោះសំរាមនិងកាកសំណល់ចូល ហើយអ្នកនៅឆ្ងាយពីប្រឡាយ និងលូក៏ជិះកង់និងម៉ូតូយកសំរាមមកចោលដូចគ្នាហើយបើទាំងអស់គ្នានាំគ្នាយកសំរាមបោះចូលប្រឡាយ,លូបែបនេះរាល់ថ្ងៃលុះដល់ពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ លិចផ្ទះបែរជានាំគ្នាបន្ទោសអាជ្ញាធរមិនមើលទៅវិញ។

គេសង្កេតឃើញថា៖កន្លងមកមានពលរដ្ឋមួយចំនួននៅតែចោលសំរាមចូលប្រឡាយនិងលូ ចុះបើម្នាក់ៗធ្វើបែបនេះតើឱ្យទឹកហូរទៅតាមណា បើសំរាមពេញក្នុងលូ និងប្រឡាយអញ្ចឹង ? សូមគិតទៅមើលតើអ្នកណាខ្លះជាអ្នកធ្វើឱ្យមានសម្រាមពេញក្នុងលូ និងប្រឡាយ ? នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ នាំគ្នាស្ដីបន្ទោសអាជ្ញាធរ?។ អ្នករិះគន់និយាយថា៖ក្នុងនោះក៏មានបងប្អូនយើងមួយចំនួនមានលុយមានកាក់និងមានបុណ្យស័ក្តបានទៅលេងស្រុកគេឬនៅបរទេសមកស្រុកវិញតែងតែសរសើរប្រទេសគេស្អាតជាងប្រទេសយើងនៅពេលទៅស្រុកគេវិញមានសំរាមក្នុងដៃគឺមិនហ៊ានបោះចោលផ្ដេសផ្ដាស់ទេខ្លាចគេផាកពិន័យគឺប្រឹងដើររកធុងសម្រាមតែបើចូលដល់ដីខ្មែរភ្លាមមើលតែកន្លែងស្ងាត់ល្អបោះចោលភ្លែត។ដូច្នេះពីពេលនេះទៅមុខសូមបងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់ពីការបោះសំរាមពាសវាលតាមទីសាធារណៈ មកជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់ដើម្បីសោភ័ណ្ឌភាពរាជធានីភ្នំពេញយើងទាំងអស់គ្នា។
កន្លងមកសាលារាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅឈប់បោះចោលសំរាមពាសវាលតាមទីសាធារណៈ មកជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់៕


LEAVE A REPLY

Please enter your comment!
Please enter your name here