កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះនាពហុកីឡាដ្ឋានជាតិអូឡាំពិក មានការរៀបចំពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោមអធិបតេយ្យភាព សម្តេចនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរក៏មានការរៀបចំ បង្ហាញផ្ទាំងទស្សនីយភាពប្លែកៗ ការសម្តែង បាញ់កាំជ្រួចដ៏ស្រស់ស្អាតថែមទៀតផង ដោយមានការចូលរួមពីសំណាក់ទស្សនិកជន សិល្បៈករ សិល្បៈការនី សិស្សានុសិស្ស ក៏ដូចជាមន្ត្រីជាច្រើនរូប។
គួររំលឹកផងដែរថាព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ បានប្រព្រឹត្តិទៅអស់រយៈពេលជិត១០ថ្ងៃមកហើយ ដោយក្នុងនោះមានការប្រកួតកីឡាជាច្រើន ហើយកីឡាករប្រមាណ២០ភាគរយ បានបោះការប្រកួតដោយសារតែគម្លាតនៃសមត្ថភាពរបស់កីឡា មកពីតាមបណ្តាខេត្តដែលមិនអាចប្រៀបផ្ទឹមបានជាមួយកីឡានៅរាជធានីភ្នំពេញ និងក្រសួងស្ថាប័នរដ្ឋនានាបាន។ ការប្រកួតកីឡាជាតិរយៈពេល២ឆ្នាំម្តងនេះគឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឡើងដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ខាងមុខ។រាប់ចាប់តាំងពីពេលនេះតទៅកម្ពុជានៅមានពេលពីរដងទៀត ដើម្បីត្រៀមខ្លួន គឺនៅឆ្នាំ២០២០ម្តង និងឆ្នាំ២០២២ម្តងទៀត។