បន្ទាយមានជ័យ៖ រឿងព្រះចៅអធិការវត្តភ្នំបាក់លើ បានលេចធ្លាយបញ្ចេញរូបភាពវីដេអូ ដេកជាមួយនារីម្នាក់ បានចូលមកតាំងគ្នានៅថ្ងៃទី៥ខែមិថុនា ដោយភាគីខាងស្រី បានចោទប្រកាន់ព្រះសង្ឃអង្គនោះថាគឺជាករណីចាប់រំលោភតែមិនបានសម្រេចទៅវិញ ចំណែកព្រះសង្ឃ បានប្រកែកថាមិនដូចការចោទប្រកាន់នោះទេ ហើយបើជាករណីរំលោភ ចុះហេតុអ្វីនាងមិនស្រែកឲ្យគេជួយទៅ ខណៈឪពុកម្តាយរបស់នាងនៅក្បែរនោះដែរ។ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៥ រហូតដល់ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ ។ ភាគីទាំងពីរ បានតស៊ូពាក្យសម្តីគ្នាយ៉ាងតឹងសរសៃករៀងៗខ្លួន ដោយភាគីខាងស្រី បាននិយាយចោទប្រកាន់ទៅលើព្រះសង្ឃនោះថាបានចាប់រំលោភនាង នៅក្នុងកុដិ តែមិនបានសម្រេចនោះទេ។ ហើយក្រោយមកព្រះសង្ឃ ក៏បានគេចខ្លួន ដោយនិយាយថាមានជំងឺទៅព្យាបាលនៅប្រទេសថៃ ហើយក៏បានបិទទូរស័ព្ទ បិទហ្វេសប៊ុក ធ្វើឲ្យដាច់ទំនាក់ទំនងគ្នា មិនបានឆ្លើយឆ្លងបាន រហូតទាល់តែធ្លាយរូបភាពវីដេអូនេះ ទើបឃើញព្រះសង្ឃនេះ ចេញមកបកស្រាយ។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ព្រះចៅអធិការវត្ត បាននិយាយថា រឿងនេះមិនបានការរំលោភទេ គឺជាការលេងសើចធម្មតានោះទេ ប៉ុន្តែនាងបានលួចថតរូបទុក ដើម្បីធ្វើបាបអាត្មាតែម្តង ។ ព្រះចៅអធិការថា ប្រសិនបើជាការចាប់រំលោភពិតមែន ទាល់តែមានចាប់ ប្រើកម្លាំងបាយ និងឡើងជិះពីលើ ដើម្បីរួមរក្ស ចុះក្នុងពេលចាប់រំលោភនោះ ហេតុអ្វីនាងមិនស្រែក ខណៈពេលដែលឪពុកម្តាយរបស់នាងនៅខាងក្រោមកុដិនោះដែរ។ អាត្មាសូមបដិសេធ ។
ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីបញ្ចប់ការឆ្លងឆ្លើយគ្នា គណសង្ឃបានសម្រេចដោយមានការឯកភាព ទាំងពីរភាគី ដោយបានធ្វើការស្បថនៅក្នុងព្រះវិហារដែលមានបារមីស័ក្តិសិទ្ធិ ហើយបានផឹកទឹកសម្បថផងដែរ ហើយបានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ នៅចំពោះមុខប្រជាពលរដ្ឋ និងមុខស្រីគូរទំនាស់។ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នា រវាងភាគីទាំងពីរ នឹងធ្វើឡើងនៅពេលក្រោយ គឺជារឿងបុគ្គល មិនពាក់ព័ន្ធនឹងច្បាប់វិស័យសង្ឃទៀតនោះទេ។ គណសង្ឃ បានមានសង្ឃដីកាថា រឿងនេះសូមឲ្យភាគីទាំងពីរនិយាយស្តីអ្វីត្រូវតែការពិត ព្រោះក្នុងវត្តមានបារមីពូកែ ហើយអ្នកណាធ្វើ អ្នកនោះជាអ្នកស្រាយដោយខ្លួនឯង។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។ចំណែកឯប្រជាពលរដ្ឋដែលចូលរួមតាមដានក្នុងហេតុការណ៍នេះ បាននិយាយថា តាមពិតរឿងនេះកើតឡើងយូរហើយ គឺនាងនោះ និងសាច់ញាតិឪពុកម្តាយ មកយកកូនមកឲ្យព្រះចៅអធិការស្រោចទឹក បញ្ចុះស្នេហ៍ ។ តែការពិតយកកូន មកបញ្ចុកសន្ស៊ីឲ្យព្រះចៅអធិការវត្តលង់ស្នេហ៍ ក្នុងរយៈពេលជាងមួយឆ្នាំ ប៉ុន្តែដោយសារព្រះចៅអធិការ មិនព្រមក៏ធ្វើបាបព្រះអង្គតែម្តង។ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការ នៅមុនពេលផ្សឹកថា “ព្រះខ្ញុំព្រះករុណា បានជួយមនុស្ស ដែលមានទុក្ខរាប់ម៉ឺន រាបពាន់អ្នក តែពេលនេះ ខ្ញុំព្រះករុណា សូមអគុណលោកស្រីលីតា ដែលធ្វើបាបខ្ញុំបានសម្រេច សូមឲ្យលោកស្រី លីតា ជួបតែនិងសេចក្តីសុខ សេចក្តីចម្រើន កុំឲ្យមានទុក្ខដូចរូបខ្ញុំអី”។
ចំណែកឯម្តាយ ក្មេងស្រីរូបនេះ បាននិយាយថា មុខមាត់របស់ខ្ញុំនៅពេលនេះ បានខ្ទេចខ្ទីរអស់ហើយ ព្រោះតែកូនស្រីម្នាក់ ។ កូនស្រីរបស់ខ្ញុំមានគេចូលដណ្តឹងជាង២០នាក់ហើយ តែមាននាងមិនព្រម មើលតែមុខមាត់កូនស្រីរបស់ខ្ញុំ គឺស្អាតណាស់ នរណាក៏បានស្រឡាញ់ដែរ តែបែរមកជួបរឿងយ៉ាងអាម៉ាស់គេ ពេញប្រទេស។សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។
ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាក់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យលោកដោះអំពើដោយអុជធូក ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់គេ។ ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្រ្តីម្នាក់ដែលមានអាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកហុសថាទៅមើលជំងឺនៅសុរិន៕