ប្រទេសកាមេរូននៃតំបន់អាហ្វ្រិកកណ្តាល រកឃើញអ្នកផ្ទុកមេរោគ COVID-19 ជាលើកដំបូង

0
454

កាមេរូន៖ ក្រសួងសុខាភិបាលកាមេរូននៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីផ្ទុកមេរោគ COVID-19 ជាលើកដំបូង នៅក្នុងប្រទេសអាហ្វ្រិកភាគកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលកាមេរូន អ្នកផ្ទុកវីរុសខាងលើនេះ គឺជាពលរដ្ឋបារាំងម្នាក់មានអាយុ ៥៨ឆ្នាំ ដែលបានធ្វើដំណើរមកដល់រដ្ឋធានី យ៉ាអូនដេ (Yaounde) កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។

ទោះបីជាបែបនេះក្តី អាជ្ញាធរកាមេរូនមិនបានបញ្ជាក់អ្វីលម្អិត ពីស្ថានភាពអ្នកជំងឺ ឬមួយក៏ចំណាត់ការដើម្បីទប់ស្កាត់នៅឡើយនោះដែរ។

គួរបញ្ជាក់ថា ប្រទេសនៅហ្វ្រិកមួយចំនួនមកហើយ ដែលបានរកឃើញករណីផ្ទុក និងឆ្លងមេរោគ COVID-19 ក្នុងនោះមានដូចជា អេហ្ស៊ីប អាល់ហ្សេរី នីហ្សេរីយ៉ា សេណេហ្គាល់ ទុយនីស៊ី និងម៉ូរ៉ូកូជាដើម ដែលភាគច្រើនគឺជាការរកឃើញ ជនបរទេសដែលធ្វើដំណើរមកពីអឺរ៉ុបមានផ្ទុក COVID-19 នៅក្នុងខ្លួន៕​ ប្រភព Freshnews

LEAVE A REPLY

Please enter your comment!
Please enter your name here