Facebook បិទការិយាល័យ នៅទីក្រុងឡុងដ៍ បន្ទាប់ពីបុគ្គលិកមានផ្ទុកវីរ៉ុស Covid-19

0
380

អង់គ្លេស៖ ក្រុមហ៊ុនទំនាក់ទំនងសង្គម Facebook បាននឹងកំពុងបិទការិយាល័យរបស់ខ្លួន នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បន្ទាប់ពីបុគ្គលិកម្នាក់របស់ខ្លួន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរ៉ុសផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ Covid-19, នេះបើយោងតាមសារព័ត៌មាន Sky News ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៦ ខែមីនានេះ។

ក្រុមហ៊ុន Facebook នឹងបិទការិយាល័យរបស់ខ្លួនចំនួន៣ នៅទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីបុគ្គលិក ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលមានផ្ទុកវីរ៉ុស បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ការិយាល័យ នាទីក្រុងឡុងដ៍ នៅចន្លោះពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here