មូលហេតុចឹងសោះ ! មន្រ្តីនគរបាលស្រុកស្រីសន្ធរដេកលក់ក្នុងអង្គប្រជុំក្នុងនៅសាលសន្និសិទ្ធកោះពេជ្រ

0
373

កំពង់ចាម ៖ មានការរិះគន់លើបណ្តាញសង្គមហ្វេប៊ុកករណីរបស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេកលក់ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទីដដែលនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺប្រាប់បណ្តាញសង្គម ក៏ដូចជាមហាជនជ្រាបផងដែរថា “ក្រោយពីមានការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកអំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា៖

មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀត ក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពារ រហូតដល់ម៉ោង១រំលងអធ្រាត្រ ហើយដល់ម៉ោង២ បានចេញដំណើរទៅចូលរួមកម្មវិធី ហេតុនេះហើយបានជាទម្រេតខ្លួនបន្តិចមែន តែការទម្រេតខ្លួនរបស់គាត់នេះ គឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថា គឺពេលរង់ចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសុន្ទរកថានោះទេ នៅពេលដែលសម្តេច អញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្តលង់លក់ក្នុងដំណេក ដូចក្នុងរូបភាពបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកឡើយ ។

ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសបុគ្គល ក៏ដូចជា សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ទាំងមូលផងដែរ ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ពិតជាយល់ និងផ្តល់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ជូនដល់ពួកគាត់វិញ ឱ្យបានសក្តិសម តាមស្នាដៃ ដែលគាត់បានលះបង់ តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមកនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here