ក្រសួងចំនួន ៣ ធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្សាយនៅតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនង សង្គមនានា

0
425

ភ្នំពេញ ៖ នៅក្នុងសេចក្ដីប្រកាសរួម នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសកម្ពុជា ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដិទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ ក្រសួងចំនួន ៣ គឺក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្សាយនៅតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមនានា នៅក្នុងប្រទេសកម្ពុជា។

 ជាការកត់សម្គាល់ ការសម្រេចបង្កើតនូវវិធានការថ្មី របស់ក្រសួងទាំង៣ បានធ្វើឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួននាំឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌ មួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដាញគេហទំព័រ និងប​ណ្ដាញសង្គម។ ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា ក្រសួងទាំង៣ នឹងធ្វើការរួមគ្នាប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានរចនាបង្កជាចលាចលបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។ សូមអានសេចក្តីប្រកាសរួម ខាងក្រោមនេះ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here