សម្តេចក្រឡាហោម ស ខេង លទ្ធិប្រជាធិបតេយ្យកើតឡើងមិនមែនយកអាវុធទល់នឹងអាវុធ ! មានតែការសាមគ្គីខ្មែរនិងខ្មែរប៉ុណ្ណោះ

0
261

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង បាន​បញ្ជាក់​ច្បាស់ថា​​ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​កើត​ឡើង ​មិន​មែន​យក​អាវុធ​ទល់​នឹង​អាវុធ​ សម្លាប់​គ្នា​ទៅវិញ​ទៅ​មក​នោះ​ឡើយ​ មាន​តែ​ការ​សាមគ្គី​ខ្មែរ​និង​ខ្មែរ​ប៉ុណ្ណោះ​​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​ បាន​សេចក្ដី​សុខ​ ប្រជាពលរដ្ឋ​រស់​នៅ​មាន​ជីវភាព​ធូរធារ​ ដែលយើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។

សម្ដេច​ក្រឡា​ហោ​ម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសាលមហោស្រព​ស្ទឹង​សង្កែ​ នាព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៨ ក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន បានរំលឹកឡើងវិញអំពី​​ប្រវត្តិសាស្ត្រ​កន្លង​ផុត​ទៅ​ ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ ទៅ​កាន់​យុវជនខេត្តបាត់ដំបង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។ ក្នុង​នោះ​សម្តេច​បាន​រំលឹក​អនុស្សាវរីយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលបានជួប​ប្រទះនូវរបប​មហា​ប្រល័យ​ពូជសាសន៍​កាប់​សម្លាប់​ប្រជាជន​ជាតិ​ខ្លួន​ឯង​ជាង​៣លាន​នាក់​ បង្ខំ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ជាទម្ងន់​ ការ​ហូបចុក​ប្រចាំថ្ងៃ​មិន​គ្រប់គ្រាន់​។ប៉ុន្តែ​ចាប់​ផ្ដើម​ពី​ព្រឹត្តិការណ៍​ទី​ក្រុង​ប៉ារីស​ ២៣ តុលា  ឆ្នាំ​១៩៩១មក​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បែក​បាក់​ខ្មែរ​និង​ខ្មែរ​ចូលមក​រួមរស់​ក្នុង​សង្គម​ជាតិ​តែ​មួយ​។

យើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់  សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆ័ត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង​ បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត​ ប្រធាន​យុវជន​សភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​ និង​ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ ​បម្រើ​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​ចីរភាព​ និងបាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​យុវនារី​សិស្សានុសិស្ស​ទាំង​អស់​ មេត្តា​អញ្ជើញ​ចូលរួម​ បំពេញកា​តព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បក្ស​នយោបាយ​មួយ​ដែល​ខ្លួន​ស្រឡាញ់​៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here