អភិបាលរាជធានីចុះពិនិត្យ និងដោះស្រាយបញ្ហាមួយចំនួន នៅសហគមន៍អណ្តូង ៤ និង ៦ សង្កាត់គោករកា

0
226

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលរងរាជធានី និងលោកអភិបាលខណ្ឌព្រែកព្នៅ បានចុះពិនិត្យនៅសហគមន៍អណ្តូង ៤ និង ៦ សង្កាត់គោករកា ខណ្ឌព្រែព្នៅ ដើម្បីពិនិត្យ និងដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ខក្នុងសហគមន៍ នោះគឺការស្តារ លូ និងធ្វើប្រព័ន្ធលូថ្មី ដើម្បីដោះស្រាយការលិចលង់នៅក្នុងសហគមន៍ទាំងពីរ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំ ច ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

នៅព្រឹកថ្ងៃដដែលនោះលោកអភិបាលបានមកជួបប្រធានសហគមន៍ចំនួន ៨ ទៀត នៃសង្កាត់គោករកា ដើម្បីស្តាប់សំណូមពររបស់ពួកគាត់ ហើយក៏បានបញ្ជាឲ្យមន្រ្តីនៃមន្ទីរសាធារណការ ចុះសិក្សា និងលើកគម្រោងភ្លាមៗ ដើម្បីដោះស្រាយជូនពួកគាត់ ក្នុងនោះ មានការស្តារលូចាស់ ការស្ថាបនាលូថ្មី និងធ្វើផ្លូវបេតុង

LEAVE A REPLY

Please enter your comment!
Please enter your name here