ជោគជាតារាសីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី ៣១ ខែឧសភា ឆ្នាំ២០១៨

0
529

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​សម្ពាធ​ច្រើនតែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការ​ទៅរក​លាភ​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា​គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន ថ្នាក់​លេ​ពេញចិត្ត​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​គ្រប់គ្រង ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ឧបត្ថម្ភ​លុយកាក់ ។ មនោសញ្ចេតនា​ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។

 ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាង​មិន​ដូច​បំណងប្រាថ្នា ប៉ុន្តែ​ដោយសារ​នៅតែមាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ ។ លុយកាក់ មិន​ស្ថិរភាព មិនត្រូវ​ចំណាយ​ខ្ជះខ្ជាយ ដើម្បី​បញ្ចៀស​ត្រូវ​ខ្ចីបុល​អ្នកដទៃ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

 ឆ្នាំថោះ ៖ ការងារ ល្អប្រសើរ ដំណើរការ​ដោយ​រលូន ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់គ្នា​មុនពេល​ចង់​បញ្ចេញ​ប្រាក់​វិនិយោគ ។ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា រីករាយ​សុភមង្គល អ្នក​នៅ​លីវ​មានឱកាស​រកឃើញ​មនុស្ស​ស្រប​ចិត្តគំនិត​គ្នា ។​

 

​ឆ្នាំរោង ៖ ការងារ ល្អ​ពុំ​មានរឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្វល់ខ្វាយ ។ លុយកាក់ មាន​ត្រូវ​ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​សាច់ញាតិ​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិនគួរ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

 

​ឆ្នាំម្សាញ់ ៖ ការងារ រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ មិនល្អ ចំណាយ​ច្រើនជាង​ចំណូល ។ មនោសញ្ចេតនា មិនត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

 

​ឆ្នាំមមី ៖ ការងារ ៖ ថ្ងៃនេះ​ការងារ​រលូន ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម​នឹង​គ្នា ។

 

​ឆ្នាំមមែ ៖ ការងារ ល្អ​ពុំមាន​ជួប​បញ្ហាលំបាក ឬ​ឧបសគ្គ​ឡើយ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបង្ហាញ​ក្តី​ស្រឡាញ់ ឬ​ចែកផ្លូវ​គ្នា ។​

 

​ឆ្នាំវក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​អ្នក​នៅ​ជុំវិញ ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​សម្រេច​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា គួរ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ ។​

 

​ឆ្នាំរកា ៖ ការងារ​គ្រប់យ៉ាង​រីកចម្រើន​ទៅតាម​គម្រោងការ ។ លុយកាក់ ពុំមាន​អ្វី​ប្រសើរឡើង​ជាង​មុន ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម កុំ​បង្កទំនាស់​ជាមួយ​គូស្នេហ៍​ក្នុងថ្ងៃនេះ ។​

 

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យកអាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​មិនត្រូវ​បោះទុន​វិនិយោគ​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

 

​ឆ្នាំកុរ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​កុំ​ភ្លេចខ្លួន​ក្រែង​មាន​អ្នក​លប​ឈ្នានីស ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការធ្វើ​ជំនួញ​ជួញដូរ​ម្នាក់ឯង ។ មនោសញ្ចេតនា គួរ​មាន​ពេល​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ពង្រីក​មនោសញ្ចេតនា ៕ ដោយ វុន សុខជា

(ប្រែសម្រួលពីលោកគ្រូដុងដាយលីន ចុះផ្សាយលើគេហទំព័រស៊ីណា SINA (ចិន))

LEAVE A REPLY

Please enter your comment!
Please enter your name here