ភ្នំពេញ៖ ដើម្បីអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទូទាត់ប្រាក់តាមរយះ និងលើកកម្ពស់ជីវភាពឲ្យមានភាពប្រសើរឡើង ។ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យ ទៅលើការសហការ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការ ដាក់ដំណើរការ ការទូទាត់ប្រាប់ តាមរយៈ QR-Code ជាមួយ កម្មវិធី អេស៊ីលីដាទាន់ចិត្ត លើសេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំមួយ រវាងឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងខាងតំណាងធនាគារអេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទីព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំ ច ត្រូវនឹងថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមពិនិត្យលើគម្រោង ការប្រើប្រាស់ QR-Code ដែលអាចទូទាត់ប្រាក់យ៉ាងងាយស្រួល ជាមួយ Application អេស៊ីលីដាទាន់ចិត្ត ដែលគ្រាន់តែធ្វើការតំឡើង កម្មវិធីនេះនៅលើស្មាតហ្វូន ដោយអាចជំនួស ឲ្យការប្រើប្រាស់សាច់ប្រាក់ ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត៕