រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការផ្លូវច្បាប់ បើម្ចាស់ KTV និងរោងភាពយន្ត នៅបន្តបើកធ្វើអាជីវកម្ម ..

0
433

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយម្ចាស់អាជីវកម្ម KTV និងរោងភាពយន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីសម្រេច របស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការប្រកាសផ្អាកបើកធ្វើអាជីវកម្ម KTV និងរោងកុន នៅទូទាំងប្រទេស ក្នុងអំឡុងពេលវីរុសកូវីដ-១៩ កំពុងរីករាលឬឆ្លងជំងឺនេះមានចំនួនកើនឡើងជាបន្តបន្ទាប់។

កិច្ចប្រជុំខាងលើនេះ រៀបចំឡើងកាលពីថ្ងៃទី១៧ ខែមីនា ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត បានណែនាំដល់ម្ចាស់អាជីវកម្ម KTV និងរោងភាពយន្តទាំងអស់ ត្រូវបិទអាជីវកម្មចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះតទៅ រហូដល់ពេលជំងឺកូវីត -១៩ បានធូរស្រាល ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

ត្រង់ចំណុចនេះ លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ក្នុងករណីម្ចាស់អាជីវកម្មមិនអនុត្តន៍តាមការណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទោះជាបែបនេះក្តី លោក ម៉ាង ស៊ីណេត បានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងពីរប្រភេទខាងលើ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុឲ្យបានសកម្ម និងមានទំនួលខុសត្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here