ភ្នំពេញ : ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់ មុនតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេរមភូមិន្ទ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
បញ្ជាដែរថារ លោកឧកញ៉ា ហូ ចំរើន ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធករណីបាញ់គំរាមប្រពន្ធ និងម្តាយក្មេក នៅក្នុងភូមិគ្រឹះរបស់លោកផ្ទាល់តែម្ដង ស្ថិតក្នុងភូមិរកា ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែលព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា មិនដល់ ១០ ថ្ងៃផង បានបាញ់បោះអាណាធិបតេយ្យ ៦-៧ គ្រាប់ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥:៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនបង្កគឺលោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា។ ជនរងគ្រោះមានឈ្មោះ ១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ ២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំង។
ក្នុងករណីនេះមិនបណ្តាលឲ្យជនរងគ្រោះខាងលើរងបួសឬបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឈ្មោះ ហូ ចំរើន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រហូតដល់មានចេញសេចក្តីសម្រេចថ្មី៕