កម្មពៀរមានមែន!!! ឃាតករម្នាក់ ដែលរឹតកសម្លាប់សង្សារជានារីខារ៉ាអូខេ ត្រូវបានចាប់ខ្លួនហើយ

0
458

ខេត្តសៀមរាប៖ ឃាតករម្នាក់ ដែលរឹតកសម្លាប់សង្សារជានារីខារ៉ាអូខេ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ ។ កងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះអនុវត្តដីកាលេខ១៦៩/២០១៨ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ដោយមានការ សម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជាកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ សុខថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើករថយន្តកងវិស្វកម្មលេខ១៧៨ ទីកន្លែងកំណើតនៅ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅចំណុច ក្រុមហ៊ុន ស្រ៊ុនមុំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម។

សូមបញ្ជាក់ដែរថា នៅ ថ្ងៃទី១៤ខែ ឧសភាឆ្នាំ ២០១៨ នៅខាងត្បូងជាប់ជើងភ្នំស្រីស្នំ ស្ថិតនៅខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប មានករណីឃាតកម្មរឹតកជនរងគ្រោះឈ្មោះ ស៊ុន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ទីកន្លែងកំណើត ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ នារីបម្រើការខារ៉ាអូខេ យីហោ កំសាន្តរីករាយ បណ្តាលឲ្យស្លាប់  ដែលបង្កឡើយដោយជនសង្ស័យឈ្មោះ ម៉ៅ សុថៃ។

 កម្លាងជំនាញអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here