ពិតជាមិនធម្មតា នាយចឹម ស៊ូនៅសាន់ដេរទាល់តែដុះស្លែ មិនហក់លោតទៅផលិតកម្មណាឡើយ

0
827

តារា នាយចឺមដែលក្លាយជាតួឯកប្រចាំផលិតកម្មសាន់ដេរនាពេលនេះ ក្នុងពេលដែលមុជកាន់តែជ្រៅ ជាមួយងារជាតារាចម្រៀងពេញនិយម ហាក់តម្កល់ចិត្តសប្បាយរីករាយនូវអ្វីដែលខាងសាន់ដេរផ្តល់ជូនលោក។ ម្ល៉េះហើយទើបជំហ៊ានលូតចេញពីអ្នកកំប្លែងទៅជាអ្នកចម្រៀង នាយចឺមមិនបានគិតថា ហក់ទៅជ្រកកោណផលិតកម្មណាក្រៅពីសាន់ដេរ ។

អតីតអ្នកកំប្លែងរូបនេះ បន្តទៀតថា មានតែការប្រឹងហាត់ទាំងច្រៀងទាំងការហាត់រាំ ព្រោះតារាចម្រៀងឥឡូវទាល់តែមានក្បាច់រាំ ក្រុមរាំប្លែកៗ ទើបមានគេចាប់អារម្មណ៍ ដូចនេះលោកខំជំរុញដុះខាត់ជំនាញទាំងនេះឲ្យកាន់តែប្រសើរឡើតមួយកម្រិតទៀត ។ នាយចឺម បានរៀបរាប់ក្នុងជំនួបថ្មីៗនេះថា បន្ទាប់ពីបានក្លាយជាអ្នកចម្រៀងមក លោកបានព្យាយាមហក់មកកាន់តួនាទីនេះ ដោយការព្យាយាមការហាត់រៀនជាបន្តទៀត ដើម្បីឲ្យមានការវត្តន៍ជាបន្តទៀត។

លោកបន្តទៀតថា តាំងពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរមក ប្រជាប្រិយភាពឡើងជាងមុន ដោយសារតែបទចម្រៀងពេញនិយមច្រើន ជាពិសេសអ្នកតាមខេត្ត គឺស្រឡាញ់ពេញចិត្តច្រើន។ មូលហេតុបែបនេះ ទើបលោកគ្មានគំនិតចាកចេញទៅផលិតកម្មណាក្រៅពីទ្រនំសាន់ដេរឡើយ នៅទាល់តែដុះស្លែឲ្យតែថ្នាក់លើគាត់ពេញចិត្ត។ កិច្ចការសិល្បៈចម្រៀងរវល់ណាស់រកពេលសម្រាកគ្មាននោះទេ ណាមួយត្រូវហាត់បទថ្មីៗ ចូលផលិតកម្ម ដើម្បីបំពេរអារម្មណ៍មិត្តអ្នកស្តាប់ដូចជាឆ្លើយតបការគាំទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here