សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០

0
666

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦។

 សម្តេចតេជោ បានថ្លែងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការិនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុអាណត្តិមុនៗ និងនៅក្នុងអាណត្តិនេះ ដែលមានលេខរៀងទី២០។

 នៅព្រឹកថ្ងៃទី២៩ខែឧសភានេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

 សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខទី២០ ដែលជាលេខងាយស្រួល ចំណាំដល់ពលរដ្ឋទូទាំងប្រទេស។ គ.ជ.ប នឹងដាក់បង្ហាញ ការបោះពុម្ព ទម្រង់សន្លឹកឆ្នោត នៅពេលឆាប់ៗនេះ”។

 ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល(គ.ជ.ប) បានធ្វើការចាប់លេខរៀងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨៖

 លេខ១ បានទៅលើគណបក្ស គណបក្សខ្មែររួបរួមជាតិ

លេខ២ បានទៅលើគណបក្ស គណបក្សមាតុភូមិយើង

លេខ៣ បានទៅលើគណបក្ស គណបក្សពន្លឺថ្មី

លេខ៤ បានទៅលើគណបក្ស សញ្ជាតិកម្ពុជា

លេខ៥ បានទៅលើគណបក្ស ខ្មែរក្រោក

លេខ៦ បានទៅលើគណបក្ស សំបុកឃ្មុំ

លេខ៧ បានទៅលើគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

លេខ៨ បានទៅលើគណបក្ស ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ

លេខ៩ បានទៅលើគណបក្ស រស្មីខេមរា

លេខ១០ បានទៅលើគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

លេខ១១ បានទៅលើគណបក្ស ខ្មែរសាធារណរដ្ឋ

លេខ១២ បានទៅលើគណបក្ស ខ្មែរឈប់ក្រ

លេខ១៣ បានទៅលើគណបក្ស ហ្វ៊ុនស៊ិនប៉ិច

លេខ១៤ បានទៅលើគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

លេខ១៥ បានទៅលើគណបក្ស យុវជនកម្ពុជា

លេខ១៦ បានទៅលើគណបក្ស ធម្មាធិបតេយ្យ

លេខ១៧ បានទៅលើគណបក្ស ឆន្ទះខ្មែរ

លេខ១៨ បានទៅលើគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

លេខ១៩ បានទៅលើគណបក្ស ខ្មែរតែមួយ

លេខ២០ បានទៅលើគណបក្ស ប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here