ក្រសួងបរិស្ថាន បានប្រារពទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨ ក្រោមប្រធាន បទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ»

0
414

ទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងការប្រារពទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ» ដើម្បីរំលឹកដល់សិទ្ធជាមូលដ្ឋានរបស់កុមារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះ ស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុក ដាក់ចំពោះកុមារដែលគ្មានគ្រួសារ សាច់ញាតិ និងកុមារជាជនចំណាកស្រុកជាដើម។

 គូសបញ្ជាក់ថា ឆ្នាំនេះគឺជាលើកទី៣ ដែលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច នៃក្រសួង បរិស្ថាន បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ និងទិវាកុមារកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់កុមារដែលជាកូនៗរបស់មន្ត្រីរាជការ នៅក្នុងក្រសួង បរិស្ថាន ដោយឆ្នាំនេះក៏មានការចូលរួមពីប្អូនៗកុមារមកពីសាលាបឋមសិក្សាកូលាប៤ផងដែរ។ ហើយក៏ ជាការជួបជុំគ្នាបណ្តុះស្មារតី និងឆន្ទះស្រឡាញ់បរិស្ថានទៅដល់កុមារ តាមរយៈការប្រឡងប្រណាំងផាត់ ពណ៌ និងការផ្គុំរូបភាព ការទស្សនាការដាក់តាំងបង្ហាញសំណាកសត្វ ទស្សនាការដាក់តាំងបង្ហាញ ផ្ទាំងរូបភាពអប់រំ បំផុសភាពក្លាហាន បង្កើនទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គី ភាពរវាង មន្រ្តីរាជការ និងកូនៗមន្រ្តីរាជការ តាមរយៈការចូលរួមលេងល្បែងកំសាន្តផ្សេងៗនេះ។

ដូ ចនេះ ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាល កិច្ចការពារកុមារគឺជាការងារពហុវិស័យ ដែលតម្រូវឱ្យអ្នក ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់តាមជំនាញរៀងៗ ខ្លួនលើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល ដែលនៅក្នុងនោះចំណេះដឹងបរិស្ថាន ក៏ជា ធនធាន មួយដែលកុមារទាំងឡាយគួរតែទទួលបានតាំងពីវ័យដំបូងនៃការលូតលាស់ផ្នែកកាយសម្បទា និងបញ្ញាស្មារតី ដើម្បីជាការបណ្តុះចិត្តស្រឡាញ់ និងឆន្ទះចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការថែរក្សាជីវៈ ចម្រុះ និងការរស់នៅប្រកបដោយសុខុមាលភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here