ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់សាធារណជន និងបងប្អូនប្រជាពល រដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្ន មេរោគកូវីដ ១៩ (Covid-19) កំពុងរាតត្បាតនៅ ទូទាំងពិភពលោក ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបា លបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ-១៩ (Covid-19) មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) នេះផងដែរ។
ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការចម្លង និងការរីករាលដាលមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថាសាធារណជន និងបងប្អូនប្រជាពល រ ដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នេះទាំងអស់គ្នា៕