ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា សូមបងប្អូន កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារត្រូវបិទទាំងស្រុង រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់ចំពោះព័ត៏មាន បំពុលសង្គមបែបនេះហើយ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិត មិនមានករណីបែបនេះទេ ហើយផ្សារ នៅតែបើកលក់ជាធម្មតាទេ ។
សូមបងប្អូនកុំជឿលើប្រព័ន្ធផ្សព្វផ្សាយណាដែល មិនមានអង្គភាព ច្បាស់លាស់ ។ អ្នកនាំពាក្យបញ្ជាក់ទៀតថា អាជ្ញាធររាជធានីបានចាត់វិធានការស្រាវជ្រាវ តាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់៕