(ខេត្តព្រះសីហនុ)នៅថ្ងៃសុក្រ ១១កើតខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៨:៤៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក LEXUS RX 300 ពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AR-1640 បើកបរដោយឈ្មោះ YI SAONG AON ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (បញ្ជាក់អ្នកបើកបររថយន្ត ជនជាតិ ចិន គ្មានបណ្ណបើកបរទេ) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក SUZUKI smash ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1D-0105 បើកបរដោយឈ្មោះ សោម ឃឿនភេទប្រុសអាយុ៦០ឆ្នាំ មុខរបរ មន្ត្រីនគរបាលចូលនិវត្តន៍ ប្រពន្ធឈ្មោះ ឃួន លុនអាយុ៥៨ឆ្នាំ នឹងក្មេងប្រុស ឈ្មោះឃឿន ចាន់លាភ អាយុ០៥ខែ មានទិសដៅស្របគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ០៣នាក់ ស្រី ០១នាក់ ក្មេងប្រុស ០១នាក់ ៖១-ឈ្មោះ សោម ឃឿន អ្នកបើកបរម៉ូតូ រងរបួស បាក់ជើងស្តាំ (ធ្ងន់)២-ឈ្មោះ ឃួន លន់ អ្នករួមដំណើរលើម៉ូតូ រងរបួស បាក់ជើងស្តាំ(ធ្ងន់)
៣-ឈ្មោះ ឃឿន ចាន់ ក្មេងប្រុស រងរបួសធ្ងន់ជនរងគ្រោះទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា អ្នកបើកបររថយន្ត ជនជាតិ ចិន បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី។ រីឯវត្ថុតាងរថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
ប្រភពផេង វណ្ណះ