ប្រទេសថៃ៖ ដោយភាពល្បីល្បាញ ក៏ដូចជាអ្នកគាំទ្ររបស់លោកនៅតែកើនឡើងជាលំដាប់ សម្រាប់តារាសម្តែងដ៏ល្បី លោក Pope Thanawat ទោះបីជារឿងភាគ «បុព្វេសន្និវាស» របស់លោកបានបញ្ចប់រួចទៅហើយក្តី ប៉ុន្តែទស្សនិកជន ក៏នៅតែទន្ទឹងរង់ចាំ ទស្សនារឿងភាគថ្មីរបស់លោកដដែល។
ដោយពេលថ្មីៗនេះ មានព័ត៌មានក្នុងស្រុកបានបង្ហើបមកថា លោកនឹងមានរឿងភាគថ្មីមួយទៀត ដែលចាប់ផ្តើមថតនាចុងឆ្នាំនេះ ហើយលើកនេះផងដែរ លោកនឹងចាប់ដៃគូ ជាមួយតារាសម្តែងស្រីថ្មី ប្រចាំទូរទស្សន៍បុស្តិ៍លេខ ៣ គឺកញ្ញា Yam Matira ដោយពេលដែលអ្នកគាំទ្រ បានដឹងដំណឹងនេះហើយ ទាំងអ្នកគាំទ្រចិន និងថៃ បាននាំគ្នាមិនយល់ស្រប ថែមទាំងមានពាក្យសម្តីមិនសមរម្យមួយចំនួនទៅកាន់នាងទៀតផង។
អ្នកគាំទ្ររបស់លោក និយាយបន្តថា «លោកជាមនុស្សដែលមានទេពកោសល្យម្នាក់ ហេតុអ្វីមិនឲ្យលោកថតជាមួយតួឯកស្រីដែលល្បីៗជាងនេះទៅ ហេតុអ្វីបានជាឲ្យលោកសម្តែងជាមួយតួឯកដែលក្មេងបែបនេះ?»
ដោយរឿងនេះផងដែរ អ្នកទាំងពីរនៅមិនទាន់ចេញមុខ មកបកស្រាយនៅឡើយទេថាតើ បើអ្នកគាំទ្ររបស់ តារាសម្តែងប្រុសរូបនេះ មិនពេញចិត្តឲ្យលោកសម្តែងជាមួយនាងបែបនេះ តើនឹងអាចមានការប្តូរតួឯកស្រីឬអត់នោះទេ៕
ប្រភពខ្មែរឡោដ