សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធអគារវឌ្ឍនៈ ស្ថិតខណ្ឌដូនពេញ

0
430

នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធអគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះគឺជាអគារដ៏ខ្ពស់មួយ នៅកណ្ដាលទីក្រុងភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែកគេ» មានកម្ពស់ ៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្មចម្រុះជាច្រើនដូចេជា ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ព្រមទាំងមានហាងលក់ទំនិញ ដែលមានម៉ាកល្បីៗ លំដាប់អន្តរជាតិទៀតផង។

អគារនេះ មានតម្លៃជាង១០០លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង កាលពីឆ្នាំ២០១២ ខណៈការបើកសម្ពោធលើកដំបូង នឹងចាប់ផ្ដើមនៅល្ងាចថ្ងៃទី២៦ ឧសភានេះ រួមគ្នាជាមួយការបើកដំណើរការសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាន់ទី៣៩ផុតគេ នៅក្នុងអគារនេះផងដែរ។ អគារនេះ ត្រូវបែងចែកជាបីផ្នែក គឺចាប់ពីជាន់ក្រោមដីនិងផ្នែកខ្លះនៃជាន់ទី១ គឺជាផ្សារទំនើប ចំណែកចាប់ពីជាន់ទី១ ដល់ជាន់ទី២ គឺជាការិយាល័យកណ្តាលរបស់ធនាគារវឌ្ឍនៈ រីឯចាប់ពីជាន់ទី៣ ទៅដល់ជាន់ទី២៣ ជាទីតាំងអគារការិយាល័យជួល និងចាប់ពីជាន់ទី២៥ ដល់ជាន់ទី៣៩ គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មកពីសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ សម្ដេចមិននឹកស្មានថា ប្រទេសកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ខណៈដែលសម្ដេចចូលមករាជធានីភ្នំពេញ លើកដំបូងជួបមនុស្សតែជាង៧០នាក់ប៉ុណ្ណោះ។ សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការស្ដារប្រទេស ទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាឈរលើគោលជំហរលើភាពម្ចាស់ការ ទើបមានការអភិវឌ្ឍន៍។ សម្ដេចលើកឡើងថា ការហ៊ុព័ទ្ធកាលពីអតីតកាល មិនបានសម្លាប់កម្ពុជា ព្រោះសម្ដេចបានជ្រើសរើសវិស័យឯកជនជាដៃគូ។

កម្ពុជាបានផ្ដើមពីបាតដៃទទេ ជាមួយនឹងផលវិបាកនៃសង្គ្រាម លាយឡំជាមួយភាពឯកកោ។   សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា បច្ចុប្បន្នវិស័យឯកជនកំពុងតែរីករាលដាលដូចផ្សិតនៅកម្ពុជា,។ សម្ដេចអរគុណដល់វិស័យឯកជន ដែលមិនភ្លេចថាខ្លួនមានដើមកំណើតនៅឯណា។ សម្ដេចតេជោ ថ្លែងលើកទឹកចិត្តដល់អ្នកវិនិយោគនៅកម្ពុជាថា បើមានលុយច្រើនហើយគួរតែទិញឧទ្ធម្ភាគចក្រជិះ ដើម្បីបង្កភាពងាយស្រួលដល់ការងារ ហើយក៏ជាកត្ដាល្អណាស់ សម្រាប់នៅពេលរដ្ឋាភិបាលត្រូវការគឺអាចចេញជួយសង្រ្គោះទាន់ពេលវេលា។ សម្ដេចលើកឡើងថា អគារវឌ្ឍនៈ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កូនខ្មែរ ទៅលើឆាកអន្ដរជាតិ។

ការរីកចម្រើននៅពេលបច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលត្រូវតែគៀងគរអ្នកវិនិយោគមកបន្ថែមទៀត ព្រោះកម្ពុជាមានសុខសន្ដិភាព។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពខ្លាំងណាស់ ដែលមានវត្តមានចំនួន៤ដងចូលក្នុងអគារវឌ្ឍនៈនេះ ព្រោះពោរពេញទៅដោយសម្ភារៈទំនើបៗ និងមានតម្លៃថ្លៃៗ។ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល លើកឡើងថា អគារវឌ្ឍនៈនឹងក្លាយជាកន្លែងមួយដែលទាក់ទាញទេសចរណ៍ ព្រោះអាចឲ្យភ្ញៀវទេសចរទិញសម្ភារទំនើបៗបាននៅទីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here