ឯកឧត្តម គួច ចំរើន លើកឡើងថា៖ រវល់អ្នកឈឺ កុំភ្លេចអ្នកជា ! ឯកឧត្តមបានដឹកនាំកម្លាំងមន្ត្រីនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនលោកបាន២១វត្ត ក្នុងរយៈពេល១ថ្ងៃ

0
309

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាននាំកម្លាំងមន្ត្រី យកទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់នៅតាមបណ្តាវត្តនានា នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ។

ដោយបានដឹងដំណឹងថា វត្ត​នានានៅក្នុងក្រុង​ព្រះសីហនុកំពុងប្រឈមនឹង​ការ​ដាច់​ចង្ហាន់​​ព្រះ​សង្ឃ ​​ដោយសារមិនមាន​​​ពុទ្ធបរិស័ទ​ទៅធ្វើបុណ្យ​ក្នុងអំឡុងពេល​​វីរុសកូវីដ-១៩ ដែល​កំពុងរាត​ត្បាត​​ដូច​​សព្វថ្ងៃនេះ ។ ​​ហើយហូត​មក​ទល់​ពេល​នេះ ​កម្ពុជាបាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​-១៩​ចំនួន​១០៩​នាក់​ផង​ដែរ​ ។

ជាក់ស្តែងប្រភព​ឱ្យដឹងទៀតថា ​ឯកឧត្តម គួច ចំរើន បាន​នាំយកទេយ្យវត្ថុ​និងបច្ច័យ​ទៅប្រគេន​ព្រះសង្ឃ​មាន​ចំនួន​២១​វត្ត ​ហើយ​ក្នុងមួយវត្ត គឺទទួលបានអង្ករ ត្រីខ ទឹកបរិសុទ្ធ និង​បច័្ចយ​ចំនួន១លានរៀល ។ ដោយ​ឡែក វត្ត​ផ្សេងៗទៀតនៅ​ក្នុងខេត្ត រដ្ឋបាល​ខេត្តព្រះ​សីហនុនឹង​នាំយកទៅ​ប្រគេន​ជាបន្តបន្ទាប់  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here