ល្អណាស់ពេលនេះ!!! សម្តេចតេជោ បញ្ចុះតម្លៃមកត្រឹមតែជាង ២ ពាន់រៀលប៉ុណ្ណោះ ចាប់ពីដើមខែមេសា

0
331

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ។​

យោងតាម​ក្រសួង​ដដែល ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្ដរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​រាយ​ប្រេងសាំង​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ នឹងត្រូវ​លក់ ២.៥៣៤​រៀល​ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២ .៦១៣ រៀល សម្រាប់​ប្រេងម៉ាស៊ូត​។

ជាមួយគ្នានេះ​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន និង​ដោយមាន​ការរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​១​លីត្រ​។​

ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ដ ចាប់ពី​ថ្ងៃទី​១ ដល់ ១៥ ខែមេសា ឆ្នាំ​២០២០ នឹង​ចុះមក​ត្រឹម ២ .៣៥០​រៀល ក្នុង​១​លីត្រ​សម្រាប់​សាំង​ធម្មតា EA92 និង ២.៤៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​៕ ដោយ​៖ លឹម ហុង​

សូម​ពិនិត្យមើល​តារាង​គណនា​ថ្លៃ​លក់​ប្រេងឥន្ធនៈ​មាន​លម្អិត ខាងក្រោម​៖​

LEAVE A REPLY

Please enter your comment!
Please enter your name here