មន្ត្រីនគរបាលឈ្មោះ សុន ពិសាល ដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីមន្ត្រីនគរបាលរូបនេះប្រើហឹង្សារលើយុវជនម្នាក់ដែលគ្មានកំហុសបណ្ដាលអោយរងរបួសធ្ងន់កាលពីយប់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨ គឺជាមុខសញ្ញាចាស់ធ្លាប់ប្រព្រឹត្តបទល្មើសហឹង្សាទៅលើយុវជនផ្សេងទៀតកាលពីឆ្នាំមុនដែរ ដែលកាលនោះ សុន ពិសាល ជាមន្ត្រីនគរបាលពន្លត់អគ្គីភ័យ ។
បន្ទាប់ពីមានបញ្ហា សុន ពិសាល បានផ្ទេរភារកិច្ចពី ការិយាល័យនគរបាលបង្ការ និង ពន្លត់អគ្គីភ័យ មកនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបច្ចេកទេសវិទ្យាសាស្ត្រ ហើយបានឡើងឋានៈជានាយរងផ្នែកថែមទៀត ។
កម្មពៀរពិតជាមានមែន ជនណាសាងអីទទួលនិង ។ ពេលនេះគុកព្រៃសរៀបចំទទួលមន្ត្រីនគរបាលល្មើសច្បាប់ សុន ពិសាល ហើយ ៕
ប្រភពផេង វណ្