ឯកឧត្តម គួច ចំរើន និងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តឫទី្ធរតនារាម ស្ថិតនៅភូមិកែវផុស នៅស្រុកស្ទឹងហាវ

0
343

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តពោធិមានជ័យ ដែលស្ថិតនៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។


ទេយ្យវត្ថុ និងបច្ច័យ ដែលប្រគេនដល់ព្រះសង្ឃក្នុងវត្តពោធិមានជ័យនៅពេលនេះរួមមាន អង្ករ ត្រីខ ទឹកបរិសុទ្ធ និងបច័្ចយចំនួន ១ លានរៀល ដែលជាការឧបត្ថម្ភ របស់សប្បុរសជន បានចូលរួមគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩។

បន្ទាប់មក ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានបន្តនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តឫទី្ធរតនារាម ស្ថិតនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃក្នុងវត្តវត្តឫទី្ធរតនារាម រួមមាន អង្ករ ត្រីខ ប្រហុក ផ្អក អំបិល ស្ករស ប៊ីចេង ទឹកត្រី ទឹកស៉ីអ៉ីវ មី ទឹកដោះគោខាប់ ទឹកបរិសុទ្ធ បាកាស និង បច័្ចយចំនួន ១ លានរៀល ជាការប្រគេនពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដោយឡែកបច័្ចយចំនួន ១ លានរៀលទៀតពីរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានការចែកថវិកាជូនលោកយាយ លោកតាក្នុងម្នាក់ៗ ២០០០០រៀល និងកុមារាកុមារី ម្នាក់ៗ ទទួលបាន១០០០០រៀលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here