ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផ្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាក្រុមកាងារចុះជួយមូលដ្ឋានស្រុកអូរាំងឪ បាននាំយកគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលស្រុកអូររាំងឪ ដើម្បីត្រៀមបម្រុងទុកសម្រាប់ឧបត្ថម្ភជូនវត្តអារាម អាស្រម និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានស្រុក ដើម្បីឆ្លើយតប ត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងប្រភេទថ្មីកូវីដ-១៩ (COVID-19) និងជំងឺឆ្លងផ្សេងៗ ក្នុងមូលដ្ឋានស្រុកអូររាំងឪ។