សមាគមអតីតយុទ្ធជនកម្ពុជា នូវតែបង្ហាញពីការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលបានពលីកម្មដើម្បីជាតិមាតុភូមិកម្ពុជា

0
298

(ភ្នំពេញ) សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នូវតែបង្ហាញការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ ដល់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុការពារជាតិមាតុភូមិក៏ដូចរំលឹកដល់គំរូវីរៈភាពវិញពីអតីតកាលដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន។

ក្នុងពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា និងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម នាយឧត្តមសេនីយ៏ជួន សុវណ្ណអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនកក្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ការប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជន កម្ពុជានាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៍សំខាន់ ដើម្បីរំលឹកដល់ គំរូវីរៈភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ។ឯឧ.បន្តថាពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន គឺការរួមចំណែកយ៉ាងសំខាន់ ការពារបូរណភាពទឹកដី កសាងសន្តិភាពនិងស្ថេរភាពសម្រាប់ ប្រទេស សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីជាប្រយោជន៍សម្រាប់ជាតិមាតុភូមិទាំងមូល។

សមាគមអតីតយុទ្ធជនកក្ពុជារាជធានីភ្នំពេញ ដំណើរការបានរលូនរហូតសព្វថ្ងៃដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងជាប្រធានសមគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងឯកឧត្តមអស់លោក លោកស្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងចូលរួមសកម្មភាពរបស់សមាគមនិងគិតគូរយកចិត្តទុកដាក់ដល់អតីតយុទ្ធជនជាពិសេសក្រោមការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៏បណ្ឌិតគង់ គីមនិងឯកឧត្តមសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៏គង់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនាយសេនាធិការចំរុះនិងជាលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជាបានបញ្ជាក់ថា ខួបលើកទី១១ទិវាអតីតយុទ្ធជននេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៍សំខាន ដើម្បីរំលឹកដល់ គំរូវីរៈភាពដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម សម្រាប់បុព្វហេតុការពារជាតិមាតុភូមិ ។ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការ សូមគោរពកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈគ្រប់ទីកន្លែង។ ដូច្នេះ ដើម្បីលើកកំពស់សុខមាភាពនិងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរនៅតាមមូលដ្ឋាន អាជ្ញាធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្ត ទុកដាក់គិតគូរឲ្យបានល្អ ដោយអនុវត្តតាមប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់អាទិភាព ដល់ការអនុវត្តន៍គោល នយោបាយ ចំពោះអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានសក្ក័សម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលីកម្ម ដើម្បី បុព្វហេតុជាតិមាតុភូមិ។

សូមបញ្ជាក់ថា៖ ក្នុងពិធីអបអរសាទរខួបលើកទី១១ ទីវាអតីតយុទ្ធកម្ពុជា២១មិថុនា និងពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជានៅរាជធានីភ្នំពេញ ទាំង១២ខណ្ឌនេះមានសមាជិក ចូលរួមជិ៤០០០នាក់នៅមជ្ឈមណ្ឌល  កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត គង់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយសេនាធិការចំរុះនិងជាលេខាធិការ សមាគមអតីតយុទ្ធជន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឯកឧត្តម នាយឧត្តមសេនីយ៏ជួន សុវណ្ណអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនកក្ពុជា រាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here