ករណី រថយន្តធុនធំ បុករថយន្តបាឡែន ខ្ទិច បណ្តាល………

0
298

ខេត្ត​ព្រះ​សីហ​នុ ៖ ករណីមួយបានកើតឡើង រវាងរថយន្ត និងរថយន្ត យោងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ។
តាមសេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​មន្ត្រី​គយ​ម្នាក់​ទៀត​បាន​ស្លាប់​គាប​ជាប់​ក្នុង​រថ​យន្ត និង​មន្ត្រី​អាវុធហត្ថ​ស្រុក​ព្រៃ​នប់​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​បា​ឡែ​ន បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នេះ ត្រង់​ចំណុច​មុខ​រោងចក្រ​មួយ​កន្លែង លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៧៤-១៧៥ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
ខណះពេលនេះដែរ  គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ អ្នកណាខុសអ្នកត្រូវនៅឡើយ  ខណៈ​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​អន្តរាគមន៍​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​មានការ​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ​ផង​ដែរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here