រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស ស្ថិតនៅក្នុងឃុំចំនួន៥

0
322

ព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបណ្តាប្រទេសនានា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ចំនួន៣៦នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ មានដូចជា ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ និងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក គង់ វិតាណ: ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងករណីមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានមានមេភូមិមេឃុំ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខនេះផងដែរ លោក គង់ វិតាណ: ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង៣៦នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បាវ ត្រីខ១យួរ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ និងថវិកា៥០.០០០រៀល។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថានឹងស្នើអោយគ្រូពេទ្យយកសំណាកពលករខ្មែរទើបត្រឡប់មកពីក្រៅប្រទេសទៅធ្វើតេស្តរកកូវីដ១៩ដើម្បីអោយឃើញប្រាកដមុននឹងអោយគាត់ទៅរួមរស់ជាមួយក្រុមគ្រួសារ។

ជាមួយនេះវិធានការដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃក៏ត្រូវតែអនុវត្តទៅលើពួកគេ។ដោយឡែកអាជ្ញាធរមូលដ្ឋាននិងបុគ្គលិកសុខាភិបាលក្នុងតំបន់ក៏តម្រូវអោយចុះអប់រំណែនាំអំពីវិធានការការពាសុខភាពផ្ទាល់ខ្លួនដើម្បីប្រឆាំងនឹងជំងឺកូវីដនេះផងដែរ។

សូមបញ្ជាក់ថានៅខេត្តព្រះសីហនុ យោងតាមសម្រង់ស្ថិតិពលករមករខ្មែរទើបត្រឡប់មកពីក្រៅប្រទេសក្នុងកាលៈទេសៈដែលមានការគម្រាមកំហែងដោយកូវីដ១៩នាពេលនេះមានចំនួន ១១២នាក់ ក្នុងនោះមានស្រីចំនួន៥២នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here