សម្តេច ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យវិស័យរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា

0
419

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​សម្រេច​ផ្អាក​ការ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ហើយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ឯកជន​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​ចំនួន ៥ ថ្ងៃនេះ​ថ្ងៃ​ធម្មតា​។
សម្តេច​បាន​បញ្ជាក់​ថា «​កន្លែងធ្វើការ​នៅ​រោងចក្រ ស្ថាប័ន មាន​សុវត្ថិភាព​បំផុត​» ។ ដូច្នេះ​ការ​ផ្អាក​ការ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​បើ​ទុក​បណ្តោយ​ឲ្យ​ដើរ​លេង ស្ថានភាព​នឹង​មាន​ហានិភ័យ​បំផុត​» ។ សម្តេច​បាន​បញ្ជាក់​ថា​មិន​ទាន់​ចូល​ឆ្នាំ​ខ្មែរ ខ្លះ​បាន​បន្ត​ជល់​កែវ ហាក់​មិន​ខ្លាច​ការ​ឆ្លង​កូ​វី​ដ​១៩ សោះ ។

សម្តេច​បាន​ថ្លែង​បែប​នេះ​នៅ​ថ្លែង​នៅ​ស​ន្និ​សិទ្ធ​កាសែត​ស្តី​ពី​កូ​វី​ដ​១៩ នៅ​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា នៅ​វិមាន​សន្តិភាព​ថា​បណ្តា​រោងចក្រ ក្រុមហ៊ុន សហគ្រាស​នានា ត្រូវ​បន្តការងារ​ជា​ធម្មតា រួច​ហើយ​ឯកភាព​គ្នា​សង​ឲ្យ​ឈប់​សម្រាក ៥ ថ្ងៃ​ពេល​កូ​វី​ដ ១៩ ស្ងប់ស្ងាត់ ។ ទៅ​ស្រុក​ធ្វើ​អី ព្រោះ​អ្នក​ជនបទ​ខ្លាច​អ្នក​ភ្នំពេញ​នាំ​ជំងឺ​ចូល​ស្រុក ហើយ​អ្នក​ភ្នំពេញ​ខ្លាច​អ្នក​នៅ​ស្រុក​មក​ឆ្លង​នៅ​ភ្នំពេញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here