លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថាខ្មែរចងចាំមហាសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ខ្លួន ដែលសម្លាប់ប្រជាជនខ្លួនឯងអស់ជិត៣លាននាក់

0
381

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថាខ្មែរត្រូវតែចងចាំមិនភ្លេចពីរបបព្រៃផ្សៃប៉ុលពតដែលសម្លាប់ប្រជាជនខ្លួនឯងអស់ជិត៣លាននាក់។ លោកជំទាវកតិ្តសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងា រគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញប្រារព្ធទិវាជាតិនៃការចងចាំជានិច្ចថ្ងៃ២០ ឧសភាត្រូវនឹងថ្ងៃអាទិត្យទី៦កើតខែជេស្នឆ្នាំចសំរិទ្ទិស័ក ព.ស២០៥៦២ នាថ្ងៃទី២០ឧសភាឆ្នាំ២០១៨នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាពលរដ្ឋកម្ពុជាទូទាំង ខេត្តស្វាយរៀង បានជួបជុំប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ឆ្នាំ២០ ១៨ ដែលជាប្រវត្តិសាស្រ្ត ដើម្បី រំលឹក ចង ចាំ និងគោរពវិញ្ញាណក្ខន្ធ ប្រជា ជ ន ក ម្ពុ ជា ជិត ៣ លាននាក់ ដែលបានស្លាប់ដោយអំពើឃោរឃៅ ព្រៃផ្សៃ អយុត្តិធម៌ និង អមនុស្សធម៌ដោយរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ។

នៅចំពោះមុខវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យ ពូជ សាសន៍ ប៉ុល ពត ពួកយើងទាំងអស់គ្នា សូមលំឱន កាយ វាចារ ចិត្ត គោរពវិញ្ញាណក្ខន្ធ របស់ជន រួមជាតិ ដែលបានបាត់បង់ជីវិ តយ៉ាង អយុត្តិធម៌ នៅក្រោម របប ប្រល័យ ពូជសាសន៍ ហើយសូមឧទ្ទិសបួង សួងព្រលឹងរប ស់ លោកអ្នក ទាំង នោះបានទៅកាន់សុគតិភពជារៀងដរាបតទៅ ។ដោយគុណបំណាច់ដ៍ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជាគឺថ្ងៃ០៧ មករា ១៩៧៩ បានបញ្ចប់សម័យកាល ដ៏ខ្មៅង ងឹតបំផុត ហើយ បាន បើកឡើងវិញនូវទំព័រ សករាជថ្មី គឺឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពលោកជំទាវកិត្តិសង្គហបណ្ឌិតក៍ដូចប្រជាពលរដ្ឋទាំងអស់គ្នា ។

រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្ត ទុកដាក់ការពារបានសន្តិភាព ស្ថិរ ភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និង ការពារបានយ៉ាងរឹង មាំនូ វខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រឆាំងការជ្រៀ តជ្រែ ករបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ឧបាយកល បដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលជ្រោមជ្រែងដោយពួកបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ ប្រ ជាធិ ប តេយ្យ និងនីតិរដ្ឋ ផ្ទុយពីឆន្ទៈប្រជាជនត្រូវបានរាំងស្កាត់ទាន់ពេលវេលា ធ្វើឱ្យអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវរំលាយចោលទាំងស្រុង និងបាន បញ្ឈប់មិនឱ្យរាលដាលទៅមុខទៀតនូវ ចលនាជ្រុលនិយមដ៏ គ្រោះ ថ្នា ក់នេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្តែងការគោរពចំពោះតួរនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម នៃប្រជាជនកម្ពុជាដែលបាន ដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាល ដ៏សែនលំបាកនានា ប្រកបទៅដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់ អាច ក្លាហានសម្រេចបាន ជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ និងប្រ ជា ជនប្រជាជនក៏ដូចជាយើងទាំងអស់គ្នា ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវអោយសូមបងប្អូនជន រួមជាតិនៅ ទូទាំ ងខេត្តស្វាយរៀងដែលបានឃើញច្បាស់នូវ «គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣» ដែលបានដាក់ចេញនូវបណ្តាគោលដៅជាយុទ្ធសាស្រ្ត និងគោល នយោបាយធំៗ ជាអាទិភាពដើម្បីជំរុញការអភិវឌ្ឍ មាតុភូមិកម្ពុជាឱ្យកាន់ តែ រីកចម្រើនតទៅមុខទៀត ។ ដូចនេះសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូន នៅថ្ងៃទី២៩ កក្កថាខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here