ពត៍មានលំអិត ៖ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ កន្លងទៅនេះ នាយពែកមី បានចេញនូវសារនិងវីដេអូមួយ បានបញ្ជាក់ពីទុក្ខសោកប្អូនជួបគ្រោះថ្នាក់ ដោយគេប៉ងធ្វើឃាត ដោយនាយ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសរបស់ខ្ញុំ បណ្តាលរងរបួសជាទម្ងន់ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឲ្យឃាតករ បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករ មកដោះស្រាយបានទេ។
បើតាមប្រភពពីសាច់ញាតិត្រូវជាម្តាយមីងរបស់ជនរងគ្រោះបានអោយដឹងថា ៖ ដំបូងគាត់មានជំលោះតិចតួចក្នុងការប៉ះពៀគ្នារវាងម៉ូតូនិងឡានរបស់ជនសង្ស័យជាឃាតករម្នាក់នោះ នៅម្តុំផ្លូវកែង បទចូលផ្ទះស្ថិតក្នុង ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកៃវ ហើយក្មួយរបស់គាត់បានលើកដៃសំពះសូមខុមាទោសទៀតផង តែអ្នកនៅក្នុងឡាននោះបានប្រមាថ និងជេរបញ្ចោរខ្លាំង មានពាក្យថា << ម៉េចហ្អែង ចង់អោយអញកៀបក្បាលហ្អែកជាប់និងកង់ឡានអញមែន? << ភ្លាមនោះក្មួយប្រុសខ្ញុំមិនបានតបទេ ហើយក៏បើកម៉ូតូចេញទៅ ស្រាប់តែតៃកុងឡានរូបនោះបំបោលឡានយ៉ាងលឿន ដេញតាមពីក្រោយបំណងបុកសំលាប់ ទើបធ្វើអោយក្មួយប្រុសខ្ញុំភ័យស្លន់ស្លោ បើករត់ដល់ផ្លូវកែងបែកជាពីរ ហើយបុកផ្ទះរបស់គេរងរបួសធ្ងន់តែម្តង >>
ប្រភពដដែលបានបន្តទៀតថា ៖ ដោយក្តីអាណិតអាសូរបស់អ្នកជិតខាង និង ប្រជាពលរដ្ធដែលមានបំពាក់កាម៉េរានៅមុខផ្ទះគាត់បានផ្តល់ឯកសារទាំងស្រុង ហើយពួកយើងពិតជារន្ធត់និងភាពសាហាវឃោរឃៅនេះណាស់ មិនគួរណាជនសង្ស័យជាឃាតកររូបនោះហ៊ានធ្វើដល់ថ្នាក់ហ្នឹង ព្រោះគ្រាន់តែរឿងរ៉ាវតិចតួចសោះ ដាច់ចិត្តបើកឡានដេញបុកក្មួយរបស់គាត់ដូចនោះទេ បើតាមប្រភពពីសមត្ថកិច្ចគាត់មានងារជាមន្ត្រីប៉ូលីសចរាចរទៀតផងហេតុដូចនេះហើយ គាត់គួរតែដឹងថាច្បាប់វាយ៉ាងណា ហើយគួរតែធ្វើជាគំរូល្អដល់ពលរដ្ធស្លូតត្រង់។
យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថា ៖ ករណីរថយន្តដេញបុកបំណងសំលាប់នេះកើតឡើងនៅវេលាម៉ោង៩ និង៤២នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មី ផ្ទះលេខ១១ ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកៃវ ។ ជនរងគ្រោះមានឈ្មោះ សាលីម ហ្វារីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស និងជាកីឡាករក្នុងក្រុម Pek Mi FC ចំណែកជនសង្ស័យជាឃាតករមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ បានកំពុងរត់គេចខ្លួនបាត់។ ជាមួយគ្នានេះដែរប្រភពពីគណនីហ្វេសប៊ុករបស់សមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានឆ្លើយតបនិងសង្កត់ធ្ងន់ទៅនឹងករណីនេះផងដែរថា “ជំរាបជូនលោកពែកមី ក៏ដូចសាធារណជន មេត្តាជូនជ្រាប។ ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា សមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ”។ ក្នុងរបាយការណ៍របស់នគរបាលខណ្ឌឫស្សីកែវ ក៏បានបង្ហាញមុខសញ្ញាបើកឡានបុកជាមន្ត្រីប៉ូលិស ស្លាកលេខរថយន្តធុនដ្រារបស់ជនល្មើសទៀតផង។ ក្នុងរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា នៅវេលាម៉ោង៩ និង៤២នាទីយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មី ផ្លូវលេខ១១ ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ មានករណីបុរសម្នាក់បើករថយន្តម៉ាកធុនដ្រា បំបុកជនរងគ្រោះម្នាក់ (ប្អូនលោកពែកមី) បណ្តាលឱ្យរបួសធ្ងន់ ដោយនគរបាលបានចោទប្រកាន់ជនល្មើស គឺជាករណីហឹង្សាមានស្ថានទម្ងន់ទោស បើករថយន្តដេញបុកជនរងគ្រោះ។
របាយការណ៍ដដែលបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល បង្រ្កាបមិនបាន ដោយជនល្មើសជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែតាមការស្រាវជ្រាវ សមត្ថកិច្ចនគរបាល បានកំណត់មុខសញ្ញាជនល្មើស ឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅ គី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សាលីម ហ្វារីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។របាយការណ៍បន្តទៀតថា ដំបូងជនរងគ្រោះបានបើកម៉ូតូម៉ាកស្មាស់ ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មីអាងទឹក ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្តម៉ាកធុនដ្រា ពណ៌ស ស្លាកលេខភ្នំពេញ 2AP-0198 បានបើកយ៉ាងលឿន ដេញពីក្រោយម៉ូតូស្មាស់ បណ្តាលឲ្យអ្នកបើកម៉ូតូស្មាស់ ទៅបុកនឹងរបងទ្វាផ្ទះប្រជាពលរដ្ឋ ដួលតែម្តងបណ្តាលឱ្យរបួសធ្ងន់ ហើយរថយន្តធុនដ្រា ក៏បានបើកបត់ស្តាំគេចខ្លួនបាត់តែម្តង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ ចុះស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បី កសាងសំណុំរឿងទៅតុលាការរាជធានី ដើម្បីអនុវត្តតាមនីតិវិធី។
ជនសង្ស័យជាឃាតករ
រថយន្តបង្ករ
នៅក្នុងរបាយការណ៍ កាលពីថ្ងៃទី១៤ ខែឧសភា លោកអនុសេនីយ៍ហាក់ ប៊ុនថន នាយប៉ុស្តិ៍ស្តីទី នគរបាលរដ្ឋបាលច្រាំងចំរេះ២ បានបញ្ជាក់ថា យោងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ឈ្មោះ ឌីមេសាណាន់ និងឈ្មោះ ផាត់ ចាន់រ័ត្ន សន្និដ្ឋានថា ឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ពិតជាតិបានប្រព្រឹត្តហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បើករថយន្តដេញបុកបណ្តាលឲ្យជនរងគ្រោះ បុកជញ្ជាំងរបងទ្វារផ្ទះរងរបួសធ្ងន់) ពិតប្រាកដមែន៕