ដេនីក្វាន់ បង្ហាញដើមទ្រូង ដ៏ស៊ិចស៊ី ពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា

0
1133

ភ្នំពេញៈ កញ្ញា ដេនីក្វាន់ នៅតែទទួលបានស្នេហាកក់ក្តៅជាមួយម្ចាស់ស្នេហ៍ ដោយនាងនិងបុរសជាម្ចាស់ចិត្តកាន់តែផ្អែមល្ហែម ហើយកាន់តែពង្រីកមុខជំនួញ។ ភាពចាក់ឫសក្នុងចំណងស្នេហ៍ដ៏ល្អនេះ តែ ដេនីក្វាន់ ប្រាប់ថា មិនទាន់ឆ្លងដល់ពិធីមង្គលការនៅឡើយទេ។

កាលពីយប់មិញនេះ ដេនីក្វាន់ នៅតែសម្ញែងភាពសិចស៊ីចំហរដើមទ្រូងសខ្ចីនាឱកាសចូលរួមពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា ដោយឈុតសំលៀកបំពាក់ ដែលនាងគ្រងមានអ្នកតាមមើលពិសេសក្រុមអ្នកសារព័ត៌មានតាមថតផ្តិតយកគ្រប់គ្នា។ ដេនីក្វាន់ ក៏បានបណ្តើរគូស្នេហ៍ទៅជាមួយ ហើយថែមទាំងផ្តល់ការថតរូបជាសាធារណៈផងដែរ។

ដេនីក្វាន់ បានឲ្យដឹងថា បើទោះជានាងមានសម្ពាធផ្លូវចិត្តក្នុងរឿងស្នេហា គឺល្អ១០០%មែន តែឱកាសចូលរោងការនៅទុកពេលសិន រង់ចាំដល់ពេលវេលាមួយនឹងសម្រេចតែម្តង។ នាងថា ប្រការមួយទៀតមកពីមមាញឹកក្នុងដៃច្រើនរឿង បើកមុខរបរទាំងថ្មីទាំងចាស់កកើតរហូត ទើបជាការបង្អាក់ពន្លឺរៀបការ។ នាងអះអាងទៀតថា មិនព្រួយបារម្ភចំណងស្នេហ៍ទៅជាល្អក់កករទេ ក្រោយពេលភាពជឿជាក់កាន់តែមានដាក់គ្នាទៅវិញទៅ។ ប្រែប្រួល ឬមិនប្រែប្រួលអាស្រ័យលើការទុកចិត្តគ្នា បើហួងហែងពេក ក៏ជារឿងមិនល្អដែរ។ ដូចនេះ បើមិនទាន់ការក៏ចិត្តមិនបារម្ភឡើយ។

ពាក់ព័ន្ឋការវិលចូលសិល្បៈវិញ ក្រោយពីក្រសួងវប្បធម៌លែងដាក់បម្រាមហាមឡើងឆាកដេនីក្វាន់ ក៏នៅមិនទាន់គិតងាកមកសម្តែង ព្រោះផ្អែកលើការរវល់បង្កើនមុខរបររកស៊ីមិនទាន់ដកឃ្លាបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here