ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើប្រាស់ត្រាមូលថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ ។
បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារត្រាចាស់ របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពសឹករិចរិល ពិបាកក្នុងការប្រើប្រាស់ ទើបក្រសួងមហាផ្ទៃ បានឯកភាពឲ្យប្ដូរត្រាមូលចាស់ និងអនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលថ្មី។
សូមអានខ្លឹមសារ និងពិនិត្យរូបត្រាថ្មី នៅខាងក្រោមនេះ ៖