អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការដាំបន្លែធម្មជាតិជាលក្ខណៈគ្រួសារនៅ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

0
454

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសារនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអគុណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើការអប់រំបណ្តុះបណ្តាលពីរបៀបដាំដុះបន្លែជាលក្ខណគ្រួសារនៅក្នុងឃុំសាមគ្គី និងបណ្តាឃុំផ្សេងៗទៀត ដើម្បីបង្កើនជីវភាពគ្រួសារ ក្រៅពីការផ្គត់ផ្គង់ក្នុងគ្រូសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀត ព្រោះបន្លែរបស់យើងគ្នានជាតិ គីមី មិនប៉ះពាល់សុខភាព និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ។ ហើយការងារដាំដុះ ក៍ជាការងារងាយស្រួលសម្រាប់ក្រុមគ្រួសារនីមួយៗ ក្រៅពីការងារបង្កបង្កើនផលស្រូវ នូវពេលទំនេយើងបន្ថែមការងារដាំបន្លែ ផ្លែឈើជាលក្ខណគ្រួសារបន្ថែមទៀត សង្ឃឹមថា ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី បន្តដាំដុះបន្លែកាន់តែផុលផុសនាពេលខាងមុខ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះបន្លែជាលក្ខណៈគ្រួសារបន្ថែមទៀត ប្រសិនបើមានការខ្វះខាតនូវលក្ខណបច្ចេកទេសដាំដុះណាមួយ មន្ត្រីមន្ទីរកសិកម្ម និងជួយជាទីប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណ:ដាំដុះតាមបច្ចេកទេសថ្មីទទួលបានផលច្រើន គ្មានជាតិគីមី ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា លោកបានបញ្ជូនមន្ត្រីចុះអប់រំប្រជាពលរដ្ឋអំពីរបៀបដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វជាលក្ខណគ្រួសារនៅតាមបណ្តាភូមិ ឃុំ ក្នុងស្រុកព្រៃនប់ ព្រមទាំងបានផ្តល់គ្រាប់ពូជបន្លែជូនដល់ពួកគាត់សម្រាប់យកទៅដាំដុះជាលក្ខណគ្រួសារ និងឈានទៅការដាំលក់ចេញទៅកាន់ទីផ្សាក្នុងស្រុក ខេត្ត ។ ក្រៅពីផ្តល់ពូជបន្លែ មន្ត្រីរបស់យើងតែងតែចុះទៅពិនិត្យមើលសកម្មភាព ផ្តល់ប្រឹក្សាអំពីរបៀបដាំដុះរបស់ប្រជាពលរដ្ឋ នូវបច្ចេកទេសថ្មីដល់ពួកគាត់ កាន់តែមានភាពងាយស្រួល ហើយមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី បានងាកមកដាំបន្លែជាលក្ខណគ្រួសារនៅតាមភូមិ ឃុំ ហើយទទួលបានផលគួរឱ្យកត់សំគាល់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here