ប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សង្ស័យករណីឃាតកម្ម

0
577

ភ្នំពេញ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើកោសល្យវិច្ច័យលើសាកសពរបស់ស្ដ្រីរងគ្រោះ និងស្រាវជ្រាវបន្ដទៀត ដើម្បីសន្និដ្ឋានជុំវិញការស្លាប់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here