ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលម៉ាស ទឹកលាងសម្អាតដៃ និងអាល់កុលពីក្រុមហ៊ុន Naga Corp Ltd

0
397

នៅរសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងសំណង់ បានទទួលម៉ាស់ ចំនួន ១០.០០០ម៉ាស ទឹកលាងសម្អាតដៃចំណុះ ៥០មីលីលីត្រ ចំនួន ១.០០០ដប និងអាល់កុល ចំនួន ១៨០លីត្រ ដែលជាអំណោយរបស់ក្រុមហ៊ុន Naga Corp Ltd. សម្រាប់ចែកជូនមន្រ្តីរាជការរបស់ក្រសួងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រើប្រាស់ ដើម្បីការពារ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ស្របតាមផែនការរបស់រាជរដ្ឋាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here