(ភ្នំពេញ) ដោយមានកិច្ចសហការរៀបចំដោយ ក្រុមសភាជាតិកម្ពុជានៃសភានិយាយ ភាសាបារំាង និងកម្មវិធីណូរីយ៉ា(Noria-APF) បានរៀបចំសិក្ខាសាលាសភា ស្តីពី “ហ្រ្វង់កូហ្វូនី ភាសាបារំាង និងការងារសភា” រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារំាង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ឯកឧត្តម ឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភា មានប្រសាសន៏លើកឡើងថា៖
សិក្ខាសាលានេះមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាបារាំងដែលជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា;ឆ្លើយតបនិងការរីកធំធាត់នៃភាសាអង់គ្លេសទើបមានការពង្រីកតួនាទីភាសាបារាំងនៅកម្ពុជា ឲ្យកាន់តែរីកចម្រើននៅកិច្ចការសភា ព្រឹទ្ធសភានិងការងារបច្ចេកទេស នានាទៀត។
នាឱកាសសិក្ខាសាលានោះដែរឯកឧត្តមយូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា មានប្រសាសន៏បញ្ជាក់ថា៖ក្នុងនាមក្រុមសភាជាតិកម្ពុជា និយាយភាសាបារាំង
បានធ្វើទំនាក់ទំងជាប្រចាំជាមួយហ្វ្រង់កូហ្វូនី ។គោលបំណងសិក្ខាសាលានេះឆ្លើយតបនិងប្រទេសនិយាយភាសាបារាំង។
ភាសាបារាំងគឺជាវិចទ័រសម្រាប់កំរិតឧត្តមសិក្សា និងសិក្សាស្រាវជ្រាវកិច្ចនៅរដ្ឋសភា និងរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ចនិងពង្រឹងការប្រើភាសាបារាំង តាម រយៈការបង្កើតជំនាញថ្មីៗនៅកម្ពុជា ដើម្បីឆ្លើយតបនិងតួអង្គដែលចង់បាន និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។
គោលបំណងនៃសិក្ខាសាលានេះ គឺលើក កម្ពស់ការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ពិសេសក្នុងវិស័យ សភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា លំហរនៃប្រទេសនិយាយភាសាបារាំងកាលា-នុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា, ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN), ភាសាបារាំង មធ្យោបាយការងារសភា, ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមពី សមា ជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបារាំងនៅកម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា ទីភ្នាក់ឧត្តមសិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី(OIF) និងមន្រ្តីអគ្គលេខាធិ-ការដ្ឋានព្រឹទ្ធសភានិងរដ្ឋសភា ដែលធ្លាប់សិក្សាភាសាបារាំងក្នុងគម្រោងជំនួយរបស់កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ ពីគ្នាទៅវិញទៅមក៕