កញ្ញា Sine Benjaphorn ត្រូវបានគេស្គាល់ថាជាម្ចាស់ហាងសម្លៀកបំពាក់មួយនៅក្នុងប្រទេសថៃ និងកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយស្រ្តីរូបនេះបានធ្វើការច្នៃប្រឌិតដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបាននាងតែងតែច្នៃសម្លៀកបំពាក់ដែលចំណាយថវិកាតិច ឲ្យធ្វើយ៉ាងណាឲ្យដូចទៅនឹងឈុតរបស់តារាល្បីៗ។
ភាពល្បីល្បាញដែលកញ្ញាទទួលបានពីមិត្តភ័ក្រ មិនមហាជនក្នុងបណ្តាញ់សង្គមនោះគឺស្ទាយរបស់កញ្ញាធ្វើត្រាប់តាមតារាល្បីៗនិងរូបភាពក្រម៉ិចក្រមើមរបស់កញ្ញា។ ស្រ្តីរូបនេះបានឲ្យដឹងថាជាដំបូងឡើយក្នុងការចាប់ផ្តើមច្នៃសម្លៀកបំពាក់តាមតារាល្បីៗនេះ នៅក្នុងគោលបំណងផ្សព្វផ្សាយហាងសម្លៀកបំពាក់នាងតែប៉ុណ្ណោះ និងមិនដែលគិតថានឹងមានការគាំទ្រ មានការចាប់អារម្មណ៍ល្បីល្បាញខ្លាំងបែបនេះ។ កញ្ញា sine មិនត្រឹមតែធ្វើការច្នៃត្រាប់តាមឈុតរបស់តារាថៃនោះទេ ក្នុងនោះក៏មានតារាអាមរិក និងចិន ដូចជា Rihanna និង Fan Bing Bing ជាដើម៕