រដ្ឋបាលរាជធានីភ្នពេញ និងសម្ព័ន្ធសង្គមស៊ីវិល សហជីប សហគមន៍ នឹងរួមគ្នា ដើម្បីដោះស្រាយបញ្ហានានា និងសូមណុំពរបញ្ហាមួយចំនួនរបស់ពួកគាត់

0
471

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បាននឹងកំពុងអញ្ជើញជាអធិបតីភាព និងឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍។

វេទិកានេះ បានធ្វើឡើងនៅអគារវិមាន សែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ និងអង្គការសង្គមស៊ីវិលជាច្រើនទៀត ដែលមនុស្សប្រមាណជាង១០០០នាក់។

វេទិកាសន្ទនាលើកទី២៤ រវាងអង្គការ សមាគម សហជីព ជាមួយ វ.ស.ស នៅក្នុងកិច្ចសន្ទនានេះដែរ វ.ស.ស. អាជ្ញាធរថ្នាក់មូលដ្ឋាន និងអង្គការសង្គមស៊ីវិល បានចូលរួមជជែកពិភាក្សាត្រង់ទៅត្រង់មក នៅក្នុងបរិយាកាសស្និទ្ធស្នាល។ តំណាងអង្គការសង្គមស៊ីវិលបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ ស្របតាមសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងមួយចំនួន ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងកិច្ចសន្ទនាតែម្តង។

ឯកឧត្តម កឹម រត្ន័វិសិដ្ឋ ប្រធានសម្ព័ន្ធសង្គមស៊ីវិល បានបញ្ជាក់ឲ្យដឹងពីគោលបំណងថា៖ មូលហេតុដែលនាំឲ្យមានជាវេទិការសន្ទនារវាងវេទិការ សម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគមសហជីព និងសហគមន៍ គឺដើម្បីបង្កើតអោយ មានភាពស្និតស្នាល រវាងសង្គមស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាដោះ ស្រាយ រួមគ្នាគិត រួមគ្នាអនុវត្ដ ធ្វើយ៉ាងណាឲ្យ រាជធានីភ្នំពេញមានការអភិវឌ្ឍរីក ចំរើន ទៅថ្ងៃអនាគត ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកឲ្យមានវេទិការនេះ ឡើង គឺដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន សង្កាត់ ,ខណ្ឌ ,ក្រុង បានដឹងពីការអនុវត្ដការងាររបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនានា នោះ ជួបការលំបាក់អ្វីខ្លះ ហើយអនុវត្ដបាន តាមច្បាប់ត្រឹមត្រូវហើយឬនៅ ។ ក្រោយពីទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលបើកអាជីវកម្ម ហើយនោះ ។ បើទោះបីមានអង្គការ សង្គម ស៊ីវិលមួយចំនួន បាន ប្រតិបត្ដិការបម្រើឲ្យសង្គមបានល្អយ៉ាងណាហើយក្ដី ក៏នូវមានអង្គការសង្គមស៊ីវិលមួយចំនួនខ្លះទៀត នៅ មិនទាន់ គោរពនិងប្រតិបត្ដិការងាររបស់ខ្លួន ស្របតាម ច្បាប់ទម្លាប់នៅឡើយដែរ ។

ឯកឧត្តម ឃួង ស្រេង បានបន្ដថា៖ ដូច្នេះហើយទើបថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ ផ្ដើមឲ្យមានវេទិការសន្ទនានេះឡើង ក្នុងគោលបំណង មួយទៀតនោះ គឺដើម្បីឲ្យ កែតម្រូវ ដម្រង់ទិស និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាដោះ ស្រាយ រួមគ្នាគិត រួមគ្នាអនុវត្ដ ធ្វើយ៉ាងណាឲ្យ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនទៅថ្ងៃអនាគត ជៀសវាង ចោទដាក់គ្នាទៅវិញទៅមក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here