(កណ្តាល) ៖ ព្រោះតែជីវភាពខំទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ទុកកូនស្រីតូចអោយជីតាមើលថែ ដូចទុកអោយរំលោភទាំងពីរនាក់ ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ព្រោះតែភ្លើងនៃអំណាចតណ្ហាក្រាស់បាំងមុខលែងដឹងខុសត្រូវ បុរសវ័យចំណាស់ម្នាក់ បានចាប់រំលោភចៅស្រីខ្លួនឯង រហូតបានសម្រេចទាំង២នាក់ បើទោះបីជានាងស្រែកយំថា ឈឺណាស់តាអើយក៍តាមិនឈប់ដែរ,,,ដោយតាថាបើប្រាប់គេនិងសម្លាប់កាត់ដៃជើង។
ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ បងស្រីឈ្មោះ ណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំ ចំណែកប្អូនស្រីឈ្មោះ ណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស។
ចំណែកជនសង្ស័យឈ្មោះ ឌឹម សុខឿន ហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ ឃាត់ខ្លួន ត្រូវជាជីតា។
សមត្ថកិច្ចបន្តថា បើយោងតាមចំលើយពីកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន បានដេកនៅផ្ទះជាមួយជនសង្ស័យជាជីតានៅចំណុចខាងលើ,,។
ព្រោះឪពុកម្តាយរបស់នាង រវល់ធ្វើការនៅភ្នំពេញ ដោយផ្ញើឲ្យជីតាមើលខុសត្រូវជំនួស លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យ ជាជីតា បានធ្វើសកម្មភាព ចាប់ស្រាតខោអាវ រំលាភជនរងគ្រោះទី១ ជាបង,, ភ្លាមនោះនាងបានស្រែកទ្រហ៊ោយំ ថា តាអើយឈឺណាស់ៗ,, ហើយជនសង្ស័យបានប្រាប់ថា កុំមាត់ ប្រយ័ត្នអញវ៉ៃនៅឲ្យស្ងៀម ទើបរំលោភរហូតបានសម្រេច។
ជាមួយគ្នានោះ ជនសង្ស័យបានគំរាម បើហ៊ានប្រាប់ម៉ែឯង អញនិងកាត់ដៃ កាត់ជើង ឱ្យដើរសុំទានគេ។
មិនតែប៉ណ្ណោះអីជននេះបានបន្តចាប់រំលាភ កុមារីទី២ជាប្អូនអាយុ៦ឆ្នាំ,,,ទៀត រហូតបានសម្រេច ទាំងដែលនាងស្រែកឈឺនិងយំសោកសៅរ៍។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានប្រាប់ម្តាយឱ្យដឹងពីរឿងហេតុ រួចមកម្តាយបានទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ។
ទើបសមត្ថកិច្ចទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅអធិការស្រុក ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលាភមកលើជនរងគ្រោះ ត្រូវជាចៅមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕